កាលពីថ្ងៃ​អាទិត្យ​ ទី ៤ ​កក្កដា ​ប្រព័ន្ធផ្សព្វផ្សាយ ​មីយ៉ាន់ម៉ា​បានផ្សាយថា ​កងកម្លាំង​សន្តិសុខ ​មីយ៉ាន់ម៉ា បានសម្លាប់​មនុស្សយ៉ាងតិច ​២៥ នាក់​ កាលពីថ្ងៃទី ​២​ កក្កដា ​នៅក្នុង​ការ​ប្រឈមមុខ​ ដាក់គ្នា​ជា​មួយក្រុម ប្រឆាំង​របបយោធា​នៅ​តំបន់ Sagaing។

យុវជន​មកពី​កងកម្លាំង​ ការពារ​ប្រជាជន​មូលដ្ឋាន​ដែលបង្កើត​ឡើង ដើម្បី​ប្រឆាំងនឹង​របបយោធា​បានកាន់​កាប់មុខតំណែង​ ដើម្បីប្រឈមមុខ​ជាមួយ​យោធា។​ យោងតាម​ការ​ស្រង់សម្តី​របស់សារ​ព័ត៌មាន Reuters ជនជាតិ​មីយ៉ាន់ម៉ាម្នាក់បាន​និយាយថា​ សាកសព​សរុប​ ២៥ ត្រូវបាន​ប្រមូល​បន្ទាប់ពី​មានការ​ប្រយុទ្ធគ្នារវាងភាគី​ទាំង ២​។

កម្លាំងការពារ​ប្រជាជន​ដេប៉ូគីន​បាននិយាយនៅ​លើទំព័រហ្វេសប៊ុក​របស់ខ្លួន​ថា ​​សមាជិក​ ១៨ ​នាក់ ​ត្រូវបានសម្លាប់ ​និង ​១១ នាក់​រង​របួស។

អ្នកនាំពាក្យ​យោធាមិន​បានធ្វើការ​អត្ថាធិប្បាយ​ទាក់ទង​នឹង​អំពើហិ​ង្សា​នៅ​ក្នុង​តំបន់ Sagaing​ ឡើយ៕