ការសិក្សារបស់​ធនាគារពិភព​លោក​បានរកឃើញថា ​ការបង់ថ្លៃ​បណ្ណាការ ​អាពាហ៍ពិពាហ៍​នៅតែ​មាន តាមភូមិនានា​ក្នុង​ប្រទេស​ឥណ្ឌា ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍កន្លង​មកនេះ​។

ក្រុមអ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​អាពាហ៍ពិពាហ៍​ចំនួន​ ៤០ ០០០ ដែល បាន​រៀបចំ​ឡើងនៅ​តាម​តំបន់ ជនបទ​ឥណ្ឌាចន្លោះ​ពីឆ្នាំ ​១៩៦០ ​និង​ ២០០៨ ។​ ពួកគេបាន​រកឃើញថា ​ថ្លៃបណ្ណាការ​ត្រូវបាន​ចំណាយ ក្នុងតម្លៃ ​៩៥ ភាគរយ ​នៃត​ម្លៃ​អាពាហ៍ពិពាហ៍​សរុប​ ទោះបីនេះ​ជា​អំពើខុសច្បាប់​ នៅក្នុង​ប្រទេស​ឥណ្ឌា តាំងពីឆ្នាំ ​១៩៦១​ ក៏ដោយ។

ការអនុវត្ត​ពិធីបែបនេះ​នៅតែ​បន្តមាន​ដែល​បណ្តាលឱ្យ​ស្ត្រីងាយ​រងគ្រោះ​ដោយអំពើ​ហិង្សាក្នុង​គ្រួសារ និង​រហូតដល់​ស្លាប់។​ការចំណាយ ​និងទទួល​ថ្លៃឈ្នួល​គឺជាប្រពៃណី​ដែល​មាន​អាយុកាល​រាប់សតវត្សរ៍​នៅ​អាស៊ី ខាងត្បូងដែល​ឪពុកម្តាយ​របស់កូន​ក្រមុំត្រូវផ្តល់​អំណោយជា​សម្លៀក​ បំពាក់សាច់​ប្រាក់និង​គ្រឿងអលង្ការ​ដល់ក្រុម​គ្រួសារ​កូនកំលោះ​។

ការសិក្សា​ដែលបានរក​ឃើញនេះ ​គឺផ្អែកលើ​ទិន្នន័យ​នៅរដ្ឋចំនួន​ ១៧ របស់​ឥណ្ឌាដែល​មាន​ប្រជាជន ឥណ្ឌា​ប្រមាណ​ ៩៦​ ភាគរយ។

ទោះបីថ្លៃ​បណ្ណាការគឺ​ខុសច្បាប់​នៅក្នុង​ប្រទេស​ឥណ្ឌាតាំងពីឆ្នាំ​ ១៩៦១ ​ក៏ដោយនៅ​តាម​តំបន់​ជន បទនានា​ នៅក្នុង​ប្រទេស​ឥណ្ឌា ​នៅតែមាន​ ហើយ​កម្រត្រូវ​បាន​គេរាយការណ៍​ថាជា​បទ​ល្មើស។ តាមសិត្ថិ​ដែល​សារព័ត៌មាន ​BBC ​បានផ្សាយ​ នៅ​ប្រទេស​ឥណ្ឌានៅក្នុង​រដ្ឋនីមួយៗ​មានពិធី​មង្គលការ​ជិត ១០ លាន ក្នុង ១ ឆ្នាំ​ ដែលនៅ​ក្នុងឆ្នាំ ​២០១៥ មាន​ចំនួន​ប្រមាណ​តិចជាង ​១ ម៉ឺន​ពិធី​មង្គលការ​។

បណ្ណាការ​ត្រូវបាន​គេរាយការណ៍​តែនៅពេល​ដែលការ​ទាមទារ​របស់​កូនកំលោះ​ហួសពី​អ្វីដែល​គ្រួសារកូន​ក្រមុំអាច​មានលទ្ធភាព​នឹងផ្តល់ឱ្យ​​។ កូន​ក្រមុំត្រូវបាន ​គេរំលោភ​បំពានលើ​រាងកាយ ​និងត្រូវ​បាន​ទទួល​រង អំពើហិង្សា​ក្នុង​គ្រួសារ។

ជា​ញឹកញយ ​ការ​រំលោភបំពាន ​ទាក់ទង​នឹងថ្លៃ ​បណ្ណាការ​ត្រូវបាន ​ធ្វើឡើង​ក្រោមច្បាប់​មួយដែល​ការពារ ការរំលោភបំពាន​ក្នុងគ្រួសារ​ដោយក្នុងឆ្នាំ ​២០១៥ ​ស្ត្រីជាង ​១១៣ ​០០០ នាក់​ បាន​រាយការណ៍​អំពី​ការ រំលោភបំពាន​ពី​សំណាក់​ប្តី។ ​

ករណីចំនួន ​៧ ៦៤៦ ​នាក់ត្រូវ​បានចាត់​ថ្នាក់ថា ជា​វិវាទ​ទាក់ទង​នឹង ថ្លៃឈ្នួល ​នោះគឺមាន​ស្ត្រីជិត ២១ នាក់ ​ត្រូវបាន​សម្លាប់ដោយ​ប្តីឬគ្រួសារ​ ខាងប្តីព្រោះ​គ្រួសារ​របស់​ពួកគេ មិនអាច​បំពេញតម្រូវ​កា​រថ្លៃ​បណ្ណាការ​បាន​៕