វិមានក្រឹមឡាំង​បាននិយាយកាល​ពី​ថ្ងៃអាទិត្យ​ថា​ ការ​ឈ្លានពាន ​នាវា​ចម្បាំង​របស់​អង់គ្លេស​ចូល​ក្នុង​តំបន់​ដែល​រុស្ស៊ី​ចាត់ទុកថា ​ជាដែនទឹក​របស់​ខ្លួន​នៅ​តំបន់ Crimea កាលពីខែ​មុន​ គឺ​ជា​សកម្មភាព​បង្កហេតុ​ ដែល​ទាមទា​រឱ្យ​មាន​ការ​ផ្ដល់​មេរៀន​ឱ្យ​ធ្ងន់​បន្តិច​ពី​រុស្ស៊ី។

ប្រធានា​ធិបតី​រុស្ស៊ី​ លោក Vladimir Putin​ បាននិយាយ​កាលពីថ្ងៃ​ពុធ​ថា ​រុស្ស៊ី​ធ្លាប់​បាន​បាញ់​ព្រមាន​ និងទម្លាក់​គ្រាប់បែក​នៅលើផ្លូវ​នាវា​ចម្បាំង ​ដើម្បីដេញ​តាមវាចេញ​ពីដែនទឹក​សមុទ្រ​ខ្មៅ​នៅ​ឯ​នាយ​ឆ្នេរ​ Crimea ប៊ិះ​នឹងលិច​នាវាចម្បាំង​អង់​គ្លេស​នៅ​ពេល​នោះ។​

ទីក្រុងម៉ូ​ស្គូ បានភ្នាល់​ឱ្យ​នាវា​ចម្បាំង​អង់គ្លេស​ HMS Defender ឆ្លងកាត់ដែន​ទឹកនៅជិត​ Crimea សកល​រក​មើល​ ដែល​ការ​ភ្នាល់​នេះ​ គឺ​ជា​អ្វី​ ដែល​ទីក្រុងឡុង​ដ៍​បាននិយាយថា ខ្លួន​មាន​សិទ្ធិ​ជិះ​ចូល​តំបន់​នេះ​តាម​តែ​អាច​ធ្វើ​បាន​។ រុស្ស៊ីបានបញ្ចូលតំបន់ ​Crimea ​ពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ប៉ុន្តែពិភពលោកភាគច្រើន​នៅ​តែទ​ទួល​ស្គាល់ថា តំបន់​នេះ​ ជាផ្នែកមួយ​របស់​ប្រទេស​អ៊ុយក្រែន។

លោក Dmitry Peskov​ លេខាធិការ​សារព័ត៌មាន​ក្រឹមឡាំង​ ថ្លែងតាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​កាល​ពី ថ្ងៃអាទិត្យថា ​ឧប្បត្តិហេ​តុនេះគឺ​ជា ​សកម្មភាព​​បង្កហេតុ​ដែលគ្រោងទុក​របស់​អង់គ្លេស​ហើយប្រតិកម្ម​របស់​លោក​ Putin បានបញ្ជាក់យ៉ាង​ច្បាស់ថា​ ប្រទេស​លោក​មិន​ខ្លាច​នឹង​​ឆ្លើយ​តប​​ទៅ​វិញ​យ៉ាង​ចាស់​ដៃនោះ​ទេ​​។

លោក Peskov បានបន្ត​ថា៖ «ខ្ញុំគិតថា​ភ្នាក់ងារស៊ើប​ការណ៍​សម្ងាត់​របស់​យើង​ ដឹងថា​អ្នកណា​ជា​អ្នក​សម្រេច​ចិត្តរឿង​នេះ​។ ប៉ុន្តែខ្ញុំគិតថា ​ខ្លឹមសារ​នៃ​ប្រតិបត្តិការ​បែបនេះ​ គឺ​សុទ្ធតែ​ត្រូវ​បាន​គ្រោង​ទុក​ដោយ​សមមិត្ត​ជាន់ខ្ពស់​នៅលើ​មហា​សមុទ្រ​ទាំង​អស់​»៕