ក្រុមហ៊ុន​បច្ចេក​វិទ្យា​ប្រចាំ​ការ​នៅ​អាស៊ីមួយ​ចំនួន​ដែលរួម​បញ្ចូលទាំង​ក្រុមហ៊ុន​ Google ក្រុម​ហ៊ុន​ Face​book និង​ Twitter ​បាន​លើកឡើង​ពីការ​អាច​បញ្ឈប់​ការ​ផ្តល់​សេវា​កម្ម​របស់​ពួកគេ​នៅ​ទី​ក្រុង​ហុងកុង ប្រសិន​បើចិន​ដំណើរការ​ផែនការ​ផ្លាស់ប្តូរ​ច្បាប់​ឯកជនភាព​។

លិខិតកាល​ពីថ្ងៃទី​ ២៥ ​ខែមិថុនា ​ផ្ញើទៅស្នង​ការ​ទិន្នន័យ​ឯកជន​លោក​ Ada Chung Lai-ling ​បាន​លើក ឡើង​ថាការ​ស្នើសុំ​ធ្វើវិសោធន​កម្ម​ច្បាប់ឯកជន​ នៅ​ហុងកុង​អាច​មើលឃើញ​ពីព័ត៌មាន​បុគ្គល​ដែល​រងនូវ ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ។

មធ្យោបាយតែ១​គត់ដើម្បីចៀសវាង​ការដាក់ទណ្ឌកម្ម​ទាំងនេះ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ គឺ​បញ្ឈប់​ការ វិនិយោគ​និង​ផ្តល់សេវាកម្ម​របស់ពួកគេ​នៅ​ក្នុងទី​ក្រុងហុងកុង​ ដោយហេតុនេះ​ធ្វើឱ្យ​អាជីវកម្ម​និង​អ្នកប្រើ ប្រាស់នៅ​ហុងកុង​មានការ​បង្អាក់ការ​បង្កើត​ពាណិជ្ជកម្ម​ថ្មី។

ក្នុងអំឡុង​ពេលបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ហុងកុង​ក្នុងឆ្នាំ ​២០១៩ ​ការ​ធ្វើសមាហរណ​កម្ម​ឬ​ការ​ផ្សព្វ ផ្សាយ ​ព័ត៌មាន​ឯកជន​ឬ​កំណត់​អត្តសញ្ញាណ​ព័ត៌មាន ​អំពី​បុគ្គល​ឬ​អង្គភាពណា​មួយ​បាន​ស្ថិត​នៅ ក្រោមការ​ត្រួតពិនិត្យ​នៅពេល​ប៉ូលិស​ត្រូ​វ​បានគេ​កំណត់​គោលដៅ​បន្ទាប់ពី​ព័ត៌មាន​លម្អិតរបស់​ពួកគេ​ត្រូវបាន​ផ្សព្វផ្សាយ​តាមអ៊ីនធឺណិត​។

ព័ត៌មាន​លម្អិតនៃអា​សយ​ដ្ឋានផ្ទះ​របស់មន្រ្តី​ប៉ូលិសមួយ​ចំនួន​និង​សាលារៀន​របស់កុមារ​ក៏ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ផងដែរ ​ដែល​អ្នកខ្លះបាន​គំរាមពួកគេ​និង​ក្រុមគ្រួសារ​របស់​ពួក​គេតាមអ៊ីន​ធឺណិត​៕​