ញាតិជន​រងគ្រោះ​បាន​សង្កត់សួរ​តុលាការទាក់ទង​នឹងតួនាទី​របស់​រដ្ឋាភិបាល​អារ៉ាប៊ី​ សាអូឌី​ត ទៅនឹងករណី​ភេរវកម្ម​វាយប្រហារ​អគារ​ភ្លោះ​នៅ​ទីក្រុង​ញូវយ៉ក​កាល​ពី​ខែកញ្ញា​ ឆ្នាំ​ ២០០១​។

បណ្តឹងចោទ​ប្រកាន់​រដ្ឋាភិបាល​អារ៉ាប៊ី​សា អ៊ូឌីត​នេះ ​បាន​បោះ​ជំហាន​ទៅមុខ​យ៉ាងសំខាន់​ នៅ​ឆ្នាំនេះ ជាមួយនឹងការ​សាកសួរ​អតីតមន្រ្តី​អារ៉ាប៊ី​សាអ៊ូឌីត​ហើយ​សហ​រដ្ឋអាមេរិក​ បាន​ដក​ហូត​បណ្ណឯកសារ ផ្សេងទៀត​ក្នុងការ​បង្ហាញ​ទៅគ្រួសារ​ជនរងគ្រោះ​។

មេធាវីជន​រងគ្រោះ​មានគម្រោង​ស្នើសុំ​ចៅក្រម​លើកដីកា​ការពារ​ដូច្នេះ​គ្រួសារជន​រងគ្រោះ​នៅក្នុង​ភេរវ​កម្ម អាចទទួល​បាន​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​ក៏ដូចជា​ការផ្តល់​សក្ខីកម្ម​ពីរឿងសំខាន់ៗ​ដែល​ត្រូវ​បានសម្ភាស​កាលពីឆ្នាំមុន។ ទោះបីជា​មេធាវី​របស់ដើម​បណ្តឹង​មិនអាចពិភាក្សា​អំពីរឿង​កាលពី​សម្ភាសក៏​ដោយក៏ពួក​គេទទូចថា ​ព័ត៌មានដែល​ពួកគេបាន​ប្រមូលបាន​គឺ​ទាក់ទង​នឹងអារ៉ាប៊ី​សាអ៊ូឌីត​។

យោងតាមការ​ស្រង់សម្តី​របស់​សារព័ត៌មាន ​Association Press ​លោក James ​Kreindler​ ជាមេធាវី​បាននិយាយថា៖​ «យើងស្ថិត​ក្នុង​ស្ថានភាព​ មួយ​ដែលព័ត៌មាន​មាន​តែតាមរយៈ​ឯកសារ​ដែលយើង​បាន​ទទួល និងអ្វីដែល​អ្នក​ស៊ើបអង្កេត​របស់យើង​បាន​រកឃើញ​»។

រដ្ឋាភិបាលអារ៉ាប៊ី ​សាអ៊ូឌីត ​បាន​បដិសេធ​ទាក់ទងពី​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​នឹងការ​វាយ​ប្រហារ កាលពីថ្ងៃទី​ ១១ ខែ កញ្ញា​ ឆ្នាំ ២០០១។ ​បញ្ហានេះ​ទទួលបាន​ការចាប់​អារម្មណ៍​មិនត្រឹមតែ​ដោយសារ តែអ្នកធ្វើការ​វាយប្រហារ​ចំនួន​១៥ ​នាក់​ក្នុងចំណោម​១៩ នាក់​ជាជនជាតិ​អារ៉ាប៊ី​សាអ៊ូឌីត ហើយក៏មាន​វត្តមាន​អូសាម៉ាប៊ីនឡាដិន​ដែលជា​មេខ្លោង​ផងដែរ​។

កាលពី​ខែមិថុនា ​អតីត​មន្រ្តីអារ៉ាប៊ី​ សាអ៊ូឌីត ​ត្រូវ​បានសាកសួរ​អំពីការ​ជាប់ទាក់ទង​របស់​ប្រទេស​នេះ​ទៅនឹង​ការ​វាយ​ប្រហារ​កាលពីឆ្នាំ ២០០១។ ​ក្រុម​គ្រួសារ​ជនរងគ្រោះ ​ដោយសារ​ភេរវកម្ម​នោះ ព្យាយាមស្វែង​រកភ័ស្តុតាង​ដើម្បី​បញ្ជាក់ថា​ជនជាតិ​អារ៉ាប៊ី សាអ៊ូឌីត​ បាន​ជួយគាំទ្រ​ក្រុម​អ្នកវាយ​ប្រហារទាំង២​នាក់នោះ​រួមមាន ​Khalidal-Mihdhar​ និង​ Nawafal-Hazmi​។

ក្រុមគ្រួសារជន​រងគ្រោះ​យល់ថា ​កាលនោះ​អ្នកទាំង ២​ ស្ថិតនៅ​ភាគខាង​ត្បូងរដ្ឋ ​California​ ក្នុង​រយៈពេល ប៉ុន្មានខែមុន​ការវាយប្រហារនេះ​ ហើយ​ការគាំទ្រនោះ​ត្រូវបាន​សម្របសម្រួល ​ដោយអ្នក​ការទូត​ម្នាក់ នៅក្នុងស្ថាន​ទូតអារ៉ាប៊ី​ សាអ៊ូឌីត ​នៅទីក្រុងវ៉ា​ស៊ីនតោន​។

ការ​សាកសួរ​កាលពី​ខែមិថុនា​ ត្រូវបាន​គេ​រក្សាជា​ការ​សម្ងាត់​ប៉ុន្តែនៅ​ពេលខួបលើកទី២០ ​នៃ​ការវាយ ប្រហារនេះ ​កាន់តែ​ខិតជិត​មកដល់​ ក្រុមគ្រួសារ​កំពុងតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បញ្ចេញលទ្ធផល​ការស៊ើបអង្កេត​ Operation Encore​៕