កាលពីថ្ងៃអង្គារ ទី ៦ កក្កដា ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សចំនួន​ ៩ នាក់ ដោយសង្ស័យថា បានចូលរួមក្នុងសកម្មភាពភេរវកម្ម បន្ទាប់ពីបានបង្ហាញពីការប៉ុនប៉ងផលិតគ្រឿងផ្ទុះ និងដាក់គ្រាប់បែកនៅទូទាំងទីក្រុង។

ក្នុងចំណោមមនុស្សចំនួន ​៩ ​នាក់ ដែលត្រូវបានចាប់ខ្លួន​មាន​យ៉ាង​ហោចណាស់​ចំនួន​ ៦​ នាក់​ ជាសិស្សអនុ វិទ្យាល័យ។ ប៉ូលិសបាននិយាយថា ក្រុមនេះ បានព្យាយាមផលិត triperoxide triacetone (TATP) នៅ កន្លែងផលិតរបស់ពួកគេក្នុងសណ្ឋាគារមួយ។

ប៉ូលិសបាននិយាយថា ពួកគេបានគ្រោងនឹងប្រើ TATP ដើម្បីបំ​ផ្ទុះគ្រាប់បែកនៅ តុលាការរូងក្រោម ដីកំពង់ផែផ្លូវដែក និងថែមទាំងគ្រោងដាក់គ្រឿងផ្ទុះទាំងនេះដាក់ក្នុងធុងសំរាមនៅលើដងផ្លូវ។

អាជ្ញាធរបាននិយាយថា ពួកគេបានរឹបអូសគ្រឿងបរិក្ខារនិងវត្ថុធាតុដើម​​នានា​ ត្រូវប្រើដើម្បីផលិត TATP ​ក៏ដូចជាចំនួនទឹកប្រាក់ប្រហែល ៨ ម៉ឺនដុល្លារហុងកុង៕