កាលពីថ្ងៃអង្គារ ទី ៦ កក្កដា ប្រេសិតកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយជាមួយសមភាគីចិនរបស់លោក បន្ទាប់ពីការបដិសេធម្តងហើយម្តងទៀតរបស់ក្រុងព្យុងយ៉ាង ចំពោះការប៉ុនប៉ងរបស់រដ្ឋបាលលោក ​បៃ​ដិន ក្នុងការមានទំនាក់ទំនងតាមរយៈការសន្ទនា។

ក្រសួងការបរទេសចិនបាននិយាយថា មុននេះ អ្នកតំណាងពិសេសរបស់ខ្លួននៅឧបទ្វីបកូរ៉េលោក Liu Ximing បាននិយាយតាមទូរស័ព្ទជាមួយអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកលោក Sung Kim ហើយអ្នកទាំង ២ បានយល់ព្រមរក្សាទំនាក់ទំនងជាមួយគ្នា។

លោក Kim ​បានធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង កាលពីខែមុន ដើម្បីព្យាយាមធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ហើយ​ដែលមិនបានឆ្លើយតបទៅនឹងការចង់បានរបស់ក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក​ ចូ បៃ​ដិន​ ឡើងកាន់តំណែង។

អតីតប្រធានាធិបតី លោក Donald Trump ធ្លាប់បានធ្វើកិច្ចប្រជុំកំពូលចំនួន ៣ លើកជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ​ប៉ុន្តែបានបរាជ័យក្នុងការបញ្ចុះបញ្ចូលប្រទេស​នេះ​ឱ្យ​បោះបង់ចោលផែន ការអាវុធនុយក្លេអ៊ែររបស់ខ្លួន៕