នាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិកបានបញ្ចប់ការបញ្ជាទិញ​សំបុត្រ​សម្រាប់​ការធ្វើដំណើរ​តាម​អាកាស​រវាង​សហរដ្ឋអាមេរិកទៅ​បេឡារុសដោយ​ចំណាត់​ការនេះ​ ធ្វើ​ឡើង​បន្ទាប់ពីទីក្រុង Minsk បានបង្ខំ​ឱ្យ​ជើង​ហោះហើរ​ Ryanair ចុះចត ​និងចាប់ខ្លួនអ្នកសារព័ត៌មានប្រឆាំង​ម្នាក់​ ដែលជិះក្នុង​យន្តហោះនោះ​។

នាយកដ្ឋាននេះ បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​នៅថ្ងៃទី ២៩ ខែមិថុនា ស្ដី​អំពី​បុព្វ​ហេតុ​ ដែល​ស្នើ​ឱ្យមា​ន​ការ​រឹតត្បិត​ បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកបានកំណត់​កម្រិតការធ្វើដំណើររវាង​សហរដ្ឋ​អាមេរិក​ និង​បេឡារុស​ស្ថិតនៅក្នុង​គោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន​ ទាក់​ទិននឹង​ការ​បង្វែង​យន្តហោះ​ Ryanair (RYA.I) កន្លង​មក​។

ការបញ្ជាឱ្យ​បិទ ដែលមានប្រសិទ្ធភាពភ្លាមៗពីសំណាក់​សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​អនុវត្តផងដែរចំ​ពោះ​ការ​ធ្វើ​ដំណើរ​ជាល​ក្ខណៈ​ «អន្តរ​ហោះហើរ​​»​ ដែលសំបុត្រធ្វើ​ដំណើរទិ​ញ​តាមរយៈ​ក្រុម​ហ៊ុន​អាកាសចរណ៍​មួយ​អាច​ហោះហើរ​តាម​ជើងហោះ​ហើរ​ប្រតិបត្តិ​ការ​ ដោយ​ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន​។

ស្ថិតក្រោមការពិចារណារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនសប្តាហ៍ការ​បញ្ជា​ឱ្យ​បិទ​នេះ​ ភាគច្រើនជានិមិត្តរូបចាប់តាំងពីសំបុត្រតិចតួចត្រូវបានទិញសម្រាប់ការធ្វើដំណើរ​ទៅបេឡារុសពី​សេវាកម្ម​ធ្វើ​ដំណើរដែល​មានមូលដ្ឋាននៅសហរ​ដ្ឋអាមេរិក​។

យ៉ាងណាមិញ ការ​បញ្ជានេះនឹង​អនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើការលើកលែង​លើ​ករណី​នីមួយៗ​ សម្រាប់ការដឹកជញ្ជូនណាមួយដែលត្រូវបានចាត់ទុកថាជាផល​ប្រយោជន៍​ជាតិ​របស់​សហរដ្ឋ​អាមេរិក​​​រួមទាំងនៅលើមូលដ្ឋានសន្តិសុខមនុស្ស​ធម៌ ឬសន្តិសុខជាតិផងដែរ»៕