តាមការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​រ៉យទ័រ​ អនុ​ប្រធានា​ធិបតី​ចិន លោក ​Wang Qishan ​បាន​និយាយ​កាល​ពី​ថ្ងៃទី​ ៨ កក្កដាថា ​ប្រទេស​ចិន ​និង​សហរដ្ឋ​អាមេរិក ​គួរ​តែ​ដោះស្រាយ​បញ្ហា​តាម​រយៈការ​សន្ទនា​ និង​ការ​ពិគ្រោះ​យោបល់។​

ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន កាន់តែ​អាក្រក់ទៅៗ​ក្រោម​រដ្ឋបាល ​Trump។ ប្រទេសទាំង ២ បានធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ដែលបាន​ប្រកួតប្រជែង​គ្នាលើ​បច្ចេកវិទ្យា​និង​មាន​ការប៉ះទង្គិចគ្នា​លើ​បញ្ហារួម​ដូចជា ​បញ្ហា​សិទ្ធិមនុស្ស ​និង​ប្រភពដើម​នៃ​ជំងឺ​កូវីដ ១៩ ។

បន្ថែមពីនេះ​ ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​ លោក Joe Biden ​មិនមាន​បំណង​ផ្លាស់ប្តូរ​វិធី​សាស្រ្ត និងយល់​ស្របជា​មួយ​រដ្ឋបាល​មុនលើ​បញ្ហា​មួយ​ចំនួនទាក់ទង​នឹង​ប្រទេសចិ​ន៕