
សមាជិកម្នាក់នៃសេវាបូលិសអាហ្រ្វិក(SAPS)បាញ់គ្រាប់កៅស៊ូទៅលើកុបករដែលចូលលួយទ្រព្យសម្បត្តិក្នុងផ្សារJabulaniក្នុងទីក្រុង Sowetoភាគនិរតីនៃទីក្រុង Johannesburg កាលពីថ្ងៃទី១២ កក្កដា។ AFP
ភាពវឹកវរនិងអំពើអានាធិបតេយ្យ ដោយក្រុមបាតុករប្រដាប់អាវុធ រីករាលដាលពាសពេញទីក្រុង Johannesburg កាលពីថ្ងៃអាទិត្យ ខណៈអំពើហិង្សា បានកើតឡើងជាបន្តបន្ទាប់ ក្រោយអតីត ប្រធានាធីបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma ជាប់ពន្ធនាគារ។
ភាពចលាចលនេះត្រូវបានគេផ្តោតជាសំខាន់នៅក្នុងខេត្តកំណើតរបស់ហ្សូម៉ាគឺ KwaZulu-Natal (KZN) ជាកន្លែងដែលរូបលោកបានចាប់ផ្តើមទទួលការកាត់ទោសចំនួន ១៥ ខែពីបទមើលងាយតុលាការនៅយប់ថ្ងៃពុធ។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបច្ចុប្បន្ន លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើហិង្សានេះ មិនមានគោលបំណងពិតប្រាកដទេហើយវាបាន និងកំពុងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ ១៩ ទៀតផង។
ការផ្តន្ទាទោសនិងដាក់ពន្ធនាគារលោក Zuma ត្រូវបានគេមើលឃើញថាជាការសាកល្បងសមត្ថភាពរបស់ប្រទេសប្រកាន់របប Apartheid ក្នុងការអនុវត្តច្បាប់ដោយយុត្តិធម៌ប្រឆាំងនឹងអ្នកគ្រប់គ្នា មិនថាអ្នកនយោបាយមានអំណាចក៏ដោយ។ ប៉ុន្តែការជាប់ឃុំឃាំងរបស់លោកបានធ្វើឱ្យអ្នកគាំទ្រខឹងសម្បាយ៉ាងខ្លាំង។
ប៉ូលិសបាននិយាយថា ពួកឧក្រិដ្ឋជនកំពុងទាញយកផលប្រយោជន៍ពីការចលាចល ដោយចូលលួច និងបង្កការខូចខាតជាសាធារណៈ និងឯកជន។ស្ថាប័នស៊ើបការណ៍ជាតិ Nat Joints បានព្រមានថាអ្នកដែលញុះញង់ឱ្យមានអំពើហិង្សាអាចប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Nat Joints បាននិយាយថាមនុស្សចំនួន ៦២ នាក់ ត្រូវបានចាប់ខ្លួននៅក្រុង KZN និង Gauteng ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស៕