កាលពី​ថ្ងៃចន្ទ ទី ​១២ ​កក្កដា ​លោក​ស្រី Christine Lagarde ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​ បានឱ្យ​ដឹងថា​ ធនាគារ​កណ្តាល​អឺរ៉ុប (Europe Central Bank) នឹងផ្លាស់ប្តូរទិស​ដៅរបស់​ខ្លួននៅ​ក្នុង​កិច្ចប្រជុំ​ខាងមុខ​នៅថ្ងៃទី​ ២២​ ខែកក្កដា​ ដើម្បីឆ្លុះ​បញ្ចាំង​ពីយុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន។

តាមការ​ស្រង់សម្តី​របស់​សារព័ត៌មាន​ Bloomberg ​លោកស្រី​ Lagarde ​បាន​និយាយ​ថា នាពេល​ខាងមុខ​នឹងមាន​ការពិនិត្យ​ឡើងវិញ​នូវ​ទិសដៅ​របស់​ខ្លួន ជាមួយ​ការត្រួត​ពិនិត្យ​យុទ្ធសាស្ត្រ​ដែលទើប​តែបាន​បញ្ចប់​ ។

នៅក្នុង​កិច្ច​ប្រជុំគោល​នយោបាយ​កាលពី​ខែ​មិថុនា ធនាគារ​កណ្តាល​អឺរ៉ុប​បាន​បញ្ជាក់​សាជាថ្មី​នូវការ​សន្យា បស់ខ្លួន​ក្នុងការ​រក្សា​អត្រាការ ប្រាក់សំខាន់ៗ នៅកម្រិតទាបនាពេលបច្ចុប្បន្ន ដែល ទាបរហូត ដល់ចក្ខុវិ​ស័យអតិផរ​ណា​ឈាន​ដល់កម្រិតមួយ​ដែលមាន​ប្រមាណ ​២ ភាគរយ​ នៅក្នុង​ការព្យាកររបស់ខ្លួន។ ​ការត្រួត​ពិនិត្យ​យុទ្ធសាស្រ្ត​ធនាគារ​កណ្តាល​អឺរ៉ុប​មិនត្រូវ​បានគេ​រំពឹងថា​​ នឹង​បញ្ចប់​រហូត​ដល់​ខែកញ្ញា៕