កាលពី​ថ្ងៃអាទិត្យ​ មន្ទីរ​បញ្ចកោណ​អាមេរិក​បានឱ្យដឹងថា ក្រុមអ្នក​ជំនាញ​ខាងសន្តិសុខ ​និង​ការ​អនុវត្តច្បាប់​សហរដ្ឋអាមេរិក​កំពុងធ្វើ​ដំណើរទៅ​កាន់​ប្រទេសហៃទី​ ដើម្បីផ្ដល់​នូវជំនួយ​ផ្នែកសន្តិសុខ​តាមតែអាច​ផ្ដល់​ឱ្យ ក្រោយ​ប្រទេសមាន​ករណីធ្វើ​ឃាតប្រធានាធិបតី​ប្រទេសហៃទី ​កាលពី​សប្តាហ៍មុន​។

អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ ​John Kirby ​បាន​ប្រាប់សារ​ព័ត៌មាន ​Fox News​ កាលពី​ថ្ងៃ​អាទិត្យថា៖ «ក្រុម​ទីភ្នាក់ងារ​សន្តិសុខ​ក្នុងស្រុក ​និង​ភ្នាក់ងារ​ស៊ើបអង្កេត ​FBI បាននិង​កំពុងធ្វើ​ដំណើរទៅកាន់​ប្រទេស​ហៃទី ដើម្បី​ពិនិត្យមើល​នូវអ្វី​ដែលយើង​អាច​ធ្វើបាន ដើ​ម្បីជួយ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​»។

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​លោក ​Joe Biden ​បានប្រាប់​សារព័ត៌មាន ​Reuter ថា​ ក្រុមភ្នាក់ងារ​ទាំងនេះ​នឹង​រាយការណ៍​សង្ខេប​ឱ្យ​ប្រធានាធិបតី​លោក ​Joe Biden ​នៅពេលត្រឡប់​មក​វិញ ដើម្បីឱ្យ​លោកធ្វើ​ការ​សម្រេចចិត្ត​អំពីអ្វី​ ដែលអាច​ធ្វើបាន​នៅថ្ងៃ​ខាងមុខ​។

គួរ​បញ្ជាក់​ផងដែរថា ប្រទេស​ហៃទី ​បាន​ស្វែងរក​ជំនួយពី​សហរដ្ឋ​អាមេរិក​ក្នុងការ​ធានាសន្តិសុខ​ប្រទេស​និង​ស៊ើបអង្កេត​ការ​ធ្វើឃាត ​ប្រធានាធិបតី​ JovenelMoise កាលពីថ្ងៃពុធ​នៅឯ​គេហដ្ឋាន​នៅទី​ក្រុងព័រ​អូប្រាំង​របស់​គាត់ កាលពី​សប្ដាហ៍មុន​ដែលបានធ្វើ​ឱ្យប្រទេស​កោះក្រីក្រ​មួយនេះ ​ធ្លាក់ចូល​ក្នុងភាព​វឹកវរ​៕