ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង​លោក Cyr​il Ramaphosa បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ក្រោកឈរ​ប្រឆាំង​នឹងអំពើ​ហិង្សា​ ដើម្បីឆ្លើយតប​ទៅនឹង​ការ​ជាប់ពន្ធនាគារ​របស់អតីត​ប្រធានា​ធិបតី​ លោក Jacob Zuma។

បន្ទាប់​ពី​លោក ​Zuma បាន​ប្រគល់ខ្លួនឱ្យ​ ប៉ូលិស​កាលពី​សប្តាហ៍​មុនរួច​មក​មាន​ប្រជាពលរដ្ឋ​យ៉ាង​ហោចណាស់ ​៦ នាក់​ បាន​ស្លាប់​ និង​មនុស្សជិត ​៥០០​ នាក់​ទៀត​ ត្រូវ​បាន​ចាប់ខ្លួន​។ ហាងនានា​ត្រូវបាន​គេចូល​លួច​ទ្រព្យសម្បត្តិ​ ​ហើយ​អគារ​មួយ​ចំនួន​ត្រូវបាន​ដុត​បំផ្លាញ។

កងទ័ព​ត្រូវបាន​គេដាក់​ពង្រាយ​នៅក្នុងខេត្ត ​Gauteng ​និងនៅ​ក្នុង​ខេត្ត KwaZulu-Natal ​ដែលជា​ស្រុក​កំណើត​របស់​លោក Zuma។ ​លោក Zuma ​ត្រូវ​បា​ន​ផ្តន្ទា​ទោស​ពី​ការ​មើលងាយ​តុលាការ​បន្ទាប់ពី​លោក​បានខកខាន​មិនចូល​រួមក្នុង​ការស៊ើប​អង្កេត​អំពី​ករណីអំពើ​ពុករលួយ​ក្នុង​ពេលលោក​កាន់តំណែង​ជា​ប្រធានាធិបតី។

លោក Zuma ​បាន​បដិសេធ​ពី​ករណី​អំពើ​ពុក​រលួយនេះ ហើយត្រូវ​បានកាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ​១៥​ ខែ។ លោក​សង្ឃឹមថា​ នឹង​ទទួលបាន​ការ​កាត់ទោស ​ឬ​បន្ថយទោស​ដោយ​តុលាការ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​អាហ្រ្វិក​ខាងត្បូង។ ទោះ​យ៉ាងណា​ក៏ដោយ​អ្នកជំនាញ​ផ្នែកច្បាប់​និយាយថា ​ឱកាស​ជោគជ័យ​របស់​លោក​គឺនៅទាប​នៅ​ឡើយ៕