
លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ឆ្លើយសំណួរអ្នកកាសែតក្រោយជំនួបនៅការិយាល័យរបស់លោកក្នុងទីក្រុងតូក្យូ កាលពីថ្ងៃពី៧ កក្កដា។ AFP
ក្នុងរបាយការណ៍របស់ក្រសួងការពារជាតិប្រចាំឆ្នាំ ត្រូវបានអនុម័តកាលពីថ្ងៃអង្គារ ដោយខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី លោក Yoshihide Suga រដ្ឋាភិបាលជប៉ុនបានសម្តែងការព្រួយបារម្ភអំពីប្រទេសចិន និងភាពតានតឹងរបស់យោធានៅក្នុងតំបន់។
របាយការណ៍នេះ បានលម្អិតអំពីការគំរាមកំហែងផ្នែកយោធាដែលមានឥទ្ធិពលបំផុតរបស់ប្រទេសនេះ ដែលបានធ្វើឱ្យប៉ះពាល់ដល់កោះតៃវ៉ាន់ដោយផ្ទាល់ជាងពេលណាៗទាំងអស់។
រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា៖ «ការធ្វើឱ្យស្ថានភាពតៃវ៉ាន់ស្ថិរភាពមានសារៈសំខាន់សម្រាប់សន្តិសុខ និងស្ថិរភាពជាតិរបស់សហគមន៍អន្តរជាតិរបស់ជប៉ុន។ យើងត្រូវយកចិត្តទុកដាក់ឱ្យបានដិតដល់ជាមួយនឹងវិបត្តិមួយដែលមិនធ្លាប់មានពីមុនមក»។
ជានិច្ចកាលប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិន បានបង្កើនភាពតានតឹងលើវិស័យយោធានិងសេដ្ឋកិច្ចទៅលើកោះនេះ។ វាកើតឡើងនៅពេល ដែលទីក្រុងប៉េកាំង ក៏បានដាក់សម្ពាធទៅលើហុងកុង និងបង្កើនវត្តមានរបស់ខ្លួននៅលើសមុទ្រចិនខាងត្បូងផងដែរ។
របាយការណ៍ដដែលបានឱ្យដឹងថា៖ «តុល្យភាពយោធាទូទៅរវាងចិននិងតៃវ៉ាន់ កំពុងតែលម្អៀងទៅរកការពេញចិត្តរបស់ចិន ហើយគម្លាតនេះ ហាក់ដូចជា កំពុងកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ»៕