អាជ្ញាធរអូស្ត្រាលីកំពុងតាមដានករណីកូវីដ ១៩ នៅក្នុងរដ្ឋ Victoria ដែលជាប់ទាក់ទងនឹងការផ្ទុះរាលដាលនៃវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) នៅក្រុងស៊ីដនី ក្នុងអំឡុងពេលមានការព្រួយបារម្ភអំពីការផ្ទុះឡើងវិញនៃការឆ្លងក្នុងសហគមន៍ និងមានការរឹតបន្តឹងបន្ថែមទៀត។

កន្លែងថ្មីជាច្រើនកន្លែងនៅក្នុងទីក្រុង Melbourne រួមមានផ្សារទំនើបរថយន្តសាធារណៈ និងក្លិបកីឡា ១ ត្រូវបានចុះបញ្ជីកាលពីល្ងាចថ្ងៃទី ១៤ ខែកក្កដា ជាទីតាំងដែលមានពាក់ព័ន្ធនឹងករណីកូវីដ ១៩។

នៅថ្ងៃទី ១៤ កក្កដា បន្ទាប់ពីរដ្ឋ Victoria មានកូវីដ ១៩ ថ្មីចំនួន ១០ ករណី អាជា្ញធរបានតម្រូវឱ្យប្រជាជនដែលនៅទីនោះពាក់ម៉ាស់នៅក្នុងអគារ។ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានរាយការណ៍ កាលពីថ្ងៃទី ១៥ កក្កដាថា អាជ្ញាធរកំពុងពិចារណាចំពោះការដាក់នូវវិធានការមួយចំនួនដូចជា ហាមការជួបជុំនៅតាមផ្ទះ និងកំណត់ចំនួនមនុស្សដែលអាចជួបជុំក្នុងទីធ្លាក្នុងផ្ទះ៕