តារា​ចម្រៀង​អាមេរិក​ Britney Spears ​មាន​សិទ្ធិ​ជ្រើសរើស​មេធា​វីផ្ទាល់​ខ្លួន​ក្នុង​ការ​តវ៉ា​ការ​បញ្ចប់​ការឃ្លាំមើល​នាង​។

សេចក្តី​សម្រេចនេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ​១៤ កក្កដា ខណៈ​ដែល​ឪពុករបស់​តារាចម្រៀង​រូបនេះ​គឺ​លោក Spears ​បាន​ចូលបំភ្លឺ​នៅ​តុលាការ​ជា​លើក​ទី២ ក្នុង​រយៈពេល​មិនដល់​ ១ ខែផង។​ Britney Spears ​បានទាមទារ​ឪពុក​របស់​នាង​ឈ្មោះ​ Jamie Spears​ ត្រូវដកចេញ​ពី​កិច្ច​ព្រមព្រៀង​ស្របច្បាប់​ដែល​គ្រប់​គ្រង​កិច្ច​ការ​របស់​នាង​។

គួរបញ្ជាក់​ផង​ដែរថា​ Britney Spears​ ស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើល​របស់​ឪពុក​របស់​នាងតាំង​ពីឆ្នាំ​ ២០០៨ នៅពេល​ដែលមាន​ការ​ព្រួយបារម្ភ​អំពី​សុខភាពផ្លូវ​ចិត្ត​របស់នាង​បានជំរុញ​ឱ្យឪពុក​របស់នាង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ​ដើម្បី​ទទួល​បាន​សិទ្ធិឃ្លាំ​មើល​កូនស្រី​របស់​លោក។

កាលពី​ខែមុន​ចៅក្រម​បាន​បដិសេធ​ការ​ស្នើសុំ​របស់​តារាច​ម្រៀងរូប​នេះ​ម្តងហើយ​ពី​ការ​ដកសិទ្ធិ​ឪពុក​របស់​នាងចេញ​ពីតួនាទី​របស់​គាត់ក្នុង​ការ​មើលការ​ខុសត្រូវ ​និង​មើល​ថែ​នាង។ ចៅក្រម​ដែល​លោកស្រី ​Brenda Penny បាន​និយាយថា​លោកស្រី​មិនអាច​ធ្វើសេចក្តីស​ម្រេច​បាន​ទេ​រហូតដល់​តារាច​ម្រៀងរូប​នេះ​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ៕