សហគមន៍អឺរ៉ុប​បាន​បង្ហាញច្បាប់​ថ្មី​ ដើម្បីកាត់បន្ថយ​ការ​បំភាយឧស្ម័នផ្ទះ​កញ្ចក់ត្រឹម ​៥៥ ភាគរយ​ ក្នុង​ទ​សវត្សរ៍​នេះ។

កាលពីថ្ងៃទីពុធ​សហភាពអឺរ៉ុប​បាន​ស្នើឱ្យមាន​ការផ្លាស់​ប្តូរសេដ្ឋកិច្ច​ទូលាយ​មួយ​ក្នុងប្លុកនេះ​ដែលនឹង​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​ឥន្ធនៈ​ផូស៊ីល​។

តាមការស្រង់​សម្តី​របស់សារ​ព័ត៌មាន ​Aljazeera ​អនុប្រធាន​ប្រតិបត្តិ​នៃគណៈកម្មការ​អឺរ៉ុបលោក ​Frans Timmermans​ បាន​និយាយថា៖ «​បើខកខាន​មិនបាន​ធ្វើសកម្មភាព​ឥឡូវ នេះ​យើងនឹងធ្វើ​ឱ្យ​ កូនៗ​និងចៅៗ​របស់យើង​ខកចិត្ត​ដែរ ប្រសិន​បើខ្ញុំមិនដោះ​ស្រាយបញ្ហានេះ​ទេវា​នឹងធ្វើឱ្យ​ មានសង្គ្រាម​ដណ្តើមទឹក​និង​ចំណី​អាហារ»។

ទីក្រុងប៉េ​កាំង​និងប្រ៊ុច​ សែល​ក៏កំពុង​ធ្វើសកម្មភាព​ជាច្រើន​ខែមុន​សន្និសីទស្តី​ពីការ​ប្រែប្រួល​អាកាសធាតុ​ បន្ទាប់​របស់​ពិភពលោក​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខែ​វិច្ឆិកាឆ្នាំ​នេះ​នៅទី​ក្រុង Glasgow ប្រទេស​ស្កុតលែន​សង្ឃឹមថា​ នឹងដាក់​ចេញ​គំនិតផ្តួចផ្តើមថ្មីៗ​ ដើម្បីកំណត់​ការបំភាយ​ឧស្ម័ននៅ​ក្នុង​បរិយាស​ផែនដី​។

សេចក្ដី​ព្រាង​ច្បាប់​ដោយគណៈ​កម្មការអឺរ៉ុ​បដែលជា​ក្រុមប្រតិបត្តិ​របស់​សហភាពអឺរ៉ុប​ដែលស្ថិតក្នុង​មហាអំណាច​សេដ្ឋកិច្ចដ៏​សំខាន់ ​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័នកាបូន​ឌីអុកស៊ីត​ និងឧស្ម័ន​ផ្សេងៗទៀត ​ដូចជា​មេតាន​ហើយ​អ្នកវិទ្យាសាស្ត្រ​និយាយថា ​កំពុងបង្ក​គ្រោះ​ថ្នាក់ដល់​ផែនដី​។

ច្បាប់នេះ​ទាមទារឱ្យ​ មានការ​ផ្លាស់ប្តូរ​យ៉ាង​ច្រើនពី​សំណាក់​ក្រុមហ៊ុន​និង​ក្រុមគ្រួសារដោយជំរុញ​ ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា​ថាមពល​ពន្លឺ​ព្រះអាទិត្យ​និង​យានយន្ត​អគ្គិសនី​។

ផែនការនេះ​មានការ​មិនពេញចិត្ត​ពីបណ្តា​ប្រទេស​សហភាពអឺរ៉ុប​ដែលក្រីក្រ​មួយ​ចំនួន ​និង​វិស័យឧ​ស្សាហកម្ម​ដែលអះអាងថា​ ល្បឿននៃ​ការផ្លាស់ប្តូរ​ និង​ការបង្កើន​បទប្ប​ញ្ញត្តិនេះ​នឹងក្លាយជា​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ។ វិធានការនេះ​ក៏នឹង​ត្រូវបាន​ពិនិត្យ​យ៉ាងដិត​ដល់​ដោយដៃ​គូពាណិជ្ជកម្ម​ក្នុងប្លុកនេះ​ផងដែរ​ព្រោះថា ​ក្រុមហ៊ុន​របស់ពួកគេ​ប្រឈមនឹង​ការដាក់​ទណ្ឌកម្ម​លើការនាំ​ចេញផលិតផល​ដែលប្រើ​កាបូនដូច​ជាដែកថែប ​និងស៊ីម៉ងត៍​ជាដើម។

ផែនការនេះ​ពាក់ព័ន្ធ​នឹងការ​កែលម្អ​គម្រោង​ពាណិជ្ជកម្ម​នៃ​ការបំភាយ​ឧស្ម័ន​ក្នុងប្លុក​ដែល​ក្រុមហ៊ុន​ត្រូវ​ចំណាយ​សម្រាប់​កាបូនឌី​អុកស៊ីត​ដែលពួក​គេ​បញ្ចេញ​និង​ណែនាំពន្ធ​លើអី វ៉ាន់ដឹក​ប្រេង​និង​អាកាសចរណ៍​ជា​លើកដំបូង​។

ច្បាប់ថ្មីនេះ​ នឹងពាក់ព័ន្ធ​នឹង​សំណើសំ​ខាន់ៗ​ជាច្រើន​ដែល​ភាគច្រើន​ត្រូវបាន​បង្កើតដោ​យច្បាប់រួច​ហើយដើម្បី​បំពេញ​តាមគោល​ដៅចាស់​របស់​សហភាព​អឺរ៉ុប​ក្នុង​ការកាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ ៤០ ភាគរយ​ នៅឆ្នាំ ​២០៣០​ បើប្រៀបធៀប​ទៅនឹង​កម្រិត​ ១៩៩០។ ច្បាប់នេះ​ក៏នឹង​ត្រូវអនុម័ត​ដោយ​សមាជិក​ និង​អ្នកនយោ​បាយ​សហភាព​អឺរ៉ុបមក​ពី ​២៧ ​ប្រទេស​។

មេដឹកនាំ​ពិភពលោក​បាន​ព្រមព្រៀង​គ្នា​កាល​ពី ​៦ ឆ្នាំមុននៅទី​ក្រុងប៉ារីស​ដើម្បីរក្សាកម្ដៅផែន​ដីឱ្យកើន​ត្រឹមក្រោម ​២ អង្សា​សេ ហើយ​មិនលើសពី​១,៥ អង្សា​សេ នៅ​ចុងសតវត្សរ៍នេះ​៕