កាលពីថ្ងៃសៅរ៍​ ទី ១៧ កក្កដា​ រដ្ឋបាល បៃ​ដិន​ បាន​ចោទប្រកាន់​ក្រុងតេអេរ៉ង់​ពីការព្យាយាម​បង្វែរការ​ស្តីបន្ទោស​ចំពោះ​ភាពជាប់គាំង​នៅក្នុង​កិច្ចចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ និង​បាន​បដិសេធថា មិនមានកិច្ច​ព្រមព្រៀង​ក្នុងការដោះ​ដូរ​អ្នក​ទោសទេ​។

ប្រធាន​អ្នកចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់លោក​ Abbas Araqchi​ បាននិយាយ​នៅលើបណ្តាញ​សង្គមថា​ ការចរចា​បន្ទាប់នៅទី​ក្រុង Vienna​ ប្រទេសអូទ្រីស ​ត្រូវរង់ចាំ​រហូត​ដល់​រដ្ឋបាលអ៊ីរ៉ង់​ចូលកាន់​តំណែង​នៅខែ​សីហានេះ។ ប៉ុន្តែលោក​បាន​ទទូច​ពីកិច្ច​ព្រមព្រៀង​ដោះដូរ​អ្នកទោស​អាចនឹង​កើតឡើង​ប្រសិនបើ​សហរដ្ឋ​អាមេរិក​និង​អង់គ្លេស​បញ្ឈប់​ការភ្ជាប់​កិច្ច​ព្រមព្រៀងនេះ​ជាមួយនឹង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥ ។

អ៊ីរ៉ង់បាន​លើកឡើង​កាលពី​ដើមសប្តាហ៍នេះ​ថា ខ្លួន​កំពុងធ្វើ​កិច្ចចរចា​ស្តីពីការ​ធានាការ​ដោះលែង​អ្នកទោស​អ៊ីរ៉ង់នៅក្នុ​ង​ពន្ធនា​គារ​អាមេរិក​និងទីតាំង​អន្តរជាតិ​ផ្សេងៗ​គ្នាជុំវិញ​ការរំលោភ​លើ​ទណ្ឌកម្ម​របស់​សហ​រដ្ឋអាមេរិក​។

ប៉ុន្តែកាល​ពីខែ​ឧសភាទី​ក្រុងវ៉ាស៊ីន​តោន​បាន​បដិសេធ​ការរាយការណ៍​របស់​ទូរទស្សន៍​រដ្ឋអ៊ីរ៉ង់ថា​ទីតាំង​អន្តរជាតិ​បានឈាន​ដល់​កិច្ចព្រមព្រៀង​ដោះដូរ​អ្នកទោស​ក្នុងការ​ដោះដូរជា​ទឹកប្រាក់​ប្រមាណ ​៧ ពាន់លាន​ដុល្លារ​ ក្នុង​មូលនិធិ​ប្រេងអ៊ីរ៉ង់​ក្រោមការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅក្នុងទី​តាំង​អន្តរជាតិ​ផ្សេងៗគ្នា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ លោក​Ned Price​បាន​និយាយ​ថា ការអត្ថា​ធិប្បាយ​របស់អ៊ីរ៉ង់នេះ ​គឺជា​ការព្យាយាម​បង្វែរការ​ស្តីបន្ទោស​ចំពោះ​ភាពជាប់គាំង​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នា​ពេល​បច្ចុប្បន្ននេះ​។

លោក Price​ បាន​និយាយ​បន្ថែម​ថា៖ «យើងបាន​ធ្វើកិច្ចចរចា​ដោយប្រយោលស្តី​ពីអ្នកជាប់​ឃុំក្នុង​បរិបទ​នៃ​ដំណើរ​ការចរចានៅ​ទីក្រុង Vienna ប្រទេសអូទ្រីស​ហើយការ​ពន្យារពេល​ក្នុងការ​ចាប់ផ្តើម​ដំណើរការនោះ​ឡើងវិញ​គឺមិន​បានជួយអ្វីទេ។​ប្រសិនបើ​យើងបានជួបគ្នា​នៅទីក្រុង​វីយែន​កាន់​តែលឿន យើងនឹងត្រៀម​បន្តការ​ពិភាក្សា​អំពីអ្នក​ជាប់ឃុំក្នុង​អំឡុងពេលនោះ​ផងដែរ​»៕