ប្រជាជននៅប្រទេស​អាល្លឺម៉ង់ និង​បែលហ្ស៊ិក​ ដែលរង​ផលប៉ះពាល់​ខ្លាំងបំផុត​ដោយ​ទឹកជំនន់ថ្មីៗនេះ​បាន​ចាប់ផ្តើម​រៀបចំ​ និង​ត្រឡប់ទៅ​លំនៅឋាន​ របស់ពួកគេ​ឡើងវិញ​ពេលទឹក​ចាប់ផ្តើម​ស្រក។

ប្រជាជន​នៅតំបន់​ Ahrweiler ​នៃ​ Rhineland-Palatinate​ បានប្តេជ្ញា​ចិត្តចាប់​ផ្តើម​ប្រតិបត្តិការ​បោសសម្អាត​ ដោយ​យកភក់ចេញ​ពីផ្លូវ និង​បោសសម្អាត​ គំនរ​កម្ទេច​កម្ទី ចេញ។​ ប៉ុន្តែការ​ខូចខាត​គឺមានច្រើន​ដោយមាន​អាជីវកម្ម​ និងកន្លែង​រស់នៅជា​ច្រើននៅ​ក្នុង​ទីក្រុងនោះ​មិនមាន​អគ្គិសនី​ និងហ្គាស​នៅតែត្រូវ​បានកាត់ផ្តាច់​ហើយ​បណ្តាញ​ទំនាក់ទំនង​ត្រូវ​បានបំផ្លាញ​ក្រោយ​ពីមាន​ទឹកជំនន់នោះ​។

មនុស្ស​យ៉ាងតិចជាង ​១០០ ​នាក់ ​បានស្លាប់​ហើយ​មានមនុស្សជា​ច្រើន​បាន​បាត់ខ្លួន និងចំនួន​អ្នកស្លាប់​អាចកើន​ឡើង​ថែមទៀត។​ ក្រុមជួយ​សង្គ្រោះ​បានជួយ​សង្គ្រោះម​នុស្សចេញ​ពីផ្ទះ​នៅតំបន់​ដែល​រងផល​ប៉ះពាល់​នៅអ៊ឺរ៉ុប។ ​ទន្ទឹមនឹងនេះ​ដែរ​នៅប្រទេស​អាល្លឺម៉​ង់នៅភាគ​ខាងត្បូង​ទៅតំបន់​ Bavaria ដែលជាក​ន្លែង​ដែលមានភ្លៀង​ធ្លាក់ខ្លាំង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្លូវក្រោម​ដី​និង​ផ្លូវថ្នល់ខ្លាំង៕