ចក្រភពអង់គ្លេសកំពុងគាំទ្រការស្រាវជ្រាវថ្មី​ចំនួន ១៥ ស្តីពីការព្យាបាលនិង​ធ្វើរោគវិនិច្ឆ័យនៃ«កូវីដរយៈ​ពេល​យូរ​»​ ​ជា​ករណីមួយ ដែល​មាន​​រោគសញ្ញារាប់សិប​និងមានរយៈពេលរាប់ខែ​ បន្ទាប់​ពី​ការ​ឆ្លងកូវីដ​ជា​លើក​​ដំបូង​ហើយ​។

គម្រោងនេះ​នឹង​ចំណាយ​​ថវិកាជិត ២៧,៥៤ លានដុល្លារនៃ​មូលនិធិរដ្ឋាភិបាល​ ​នឹង​ផ្តោត​លើ​ការយល់​ដឹង​កាន់តែច្បាស់អំពីស្ថានភាពនេះ និង​កំណត់ការព្យាបាលប្រកបដោយប្រសិទ្ធភាព​ និងវិធីល្អ​បំផុត​ ដើម្បី​ថែទាំអ្នកជំងឺ​។

អ្នកជំនាញ​បាននិយាយថាអ្នកដែល​មាន​ «កូវីដរយៈពេលវែង» អាចមានរោគសញ្ញា​ពី​អស់កម្លាំង និង​អា​ប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខួរក្បាល​ រហូត​ដល់​ខូច​ដង្ហើម និង​ខូចសរីរា​ង្គ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Nick Lemoine ប្រធានគណៈកម្មាធិការមូលនិធិ​កូវីដរយៈពេលវែងរបស់វិទ្យាស្ថានជាតិ​សម្រាប់​ការស្រាវ​ជ្រាវ​សុខភាព​ បាន​មានប្រសាស​ន៍ថា៖ «កញ្ចប់​នៃការស្រាវជ្រាវនេះ នឹងផ្តល់នូវក្តីសង្ឃឹម​ដល់​ប្រជាជនដែលមាន​បញ្ហាសុខភាពរយៈពេលវែងបន្ទាប់​ពីឆ្លង​កូវីដ ១៩ ហើយ»​។

ការសិក្សាមួយនៅឯមហាវិទ្យាល័យសាកលវិទ្យាល័យឡុងដ៍នឹង​ជ្រើសរើសមនុស្សជា​ង ៤ ៥០០ នាក់ ដែល​ជំងឺ​កូវីដរយៈពេលវែងដើម្បីសាកល្បងប្រសិទ្ធភាពនៃថ្នាំដែលមានស្រាប់​ដូចជាការព្យាបាល​ក្នុង​រយៈ​ពេល ៣ ខែ ដើម្បីមើលពីផលប៉ះពាល់រោគសញ្ញារោគសញ្ញាសុខភាពផ្លូវចិត្តនិងសមត្ថភាព​ក្នុងការ​ត្រឡប់​មកធ្វើ​ការវិញ។ ដំណើរ​ការ​នេះ​ ក៏​រួមបញ្ចូល​ទាំង​ការស្កេន MRI អាចត្រូវបានប្រើដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ការ​ខូចខាតសរី​រាង្គ​ទៀ​ត​ផង​។​

ការសិក្សាមួយទៀតនៅសាកលវិទ្យាល័យ Cardiff នឹងពិនិត្យមើលថាតើស្ថានភាពនេះប​ណ្តាល​មក​ពី​ការឆ្លើយ​តប​នៃប្រព័ន្ធភាពស៊ាំខ្លាំង​ពេកឬខ្សោយពេក ខណៈ​ការស្រាវជ្រាវនៅសាកលវិទ្យាល័យ​Leeds, Oxford និង Glasgow នឹងពិនិត្យមើលរបបថែទាំល្អបំផុតមូលហេតុនៃការដកដង្ហើមនិងផលប៉ះពាល់​ចំពោះ​​មនុស្ស​ធាត់​ផងដែរ​៕