អធិការបតីអាល្លឺម៉ង់​រៀបរាប់​ពីស្ថានការណ៍​ជនលិច​នៅប្រទេស​អាល្លឺម៉ង់​ថា ជា​ការបំផ្លាញ​ហួសហេតុ​ដែល​បង្កឡើង​ដោយ​ទឹកជំនន់​។

កាលពីថ្ងៃអាទិត្យ​ អធិការបតី​អាល្លឺម៉ង់​លោក​ស្រី​ Angela Merkel​ បានទៅតំបន់​ដែលរង​ផលប៉ះពាល់​ដោយទឹក​ជំនន់​នៅភាគខាងលិច​ប្រទេស​អាល្លឺម៉ង់​ ដោយជជែក​ជា​មួយអ្នក​រស់​រាន​ពី​ឧប្បត្តិហេតុ​ទឹក​ជំនន់​និងបុគ្គលិក​សង្គ្រោះ​បន្ទាន់មួយ​ចំនួន​។

តាមការស្រង់​សម្តីរបស់​សារព័ត៌មាន​ BBC ​លោកស្រី ​Merkel​ បាន​និយាយ​ថា​៖«យើងនៅ​ក្បែរ​អ្នក ខ្ញុំពិតជា​អាចនិយាយ​បានថា​ភាសាអាល្លឺម៉ង់​មិនមាន​ពាក្យណា​ដែកអាច​ពណ៌នាពី​ការបំផ្លិចបំផ្លាញ​នេះ​បានឡើយ​»។

មេដឹកនាំអឺរ៉ុប​បានស្តីប​ន្ទោស​ការ​ប្រែប្រួល​ អាកាសធាតុ​ដែល​បណ្តាលឱ្យ​ មាន​ទឹកជំនន់​ដែលបានជះ​ឥទ្ធិពល​ដល់​ប្រទេសស្វ៊ីស ​លុចសំបួ​និង​ហូឡង់​ផងដែរ​។

គួរបញ្ចាក់​ផង​ដែរ​ថា កាលពីសប្តាហ៍​មុន​ភាគខាង​លិចនៃ​តំបន់អឺរ៉ុប​មានភ្លៀង​ធ្លាក់ខ្លាំង​ដែលបណ្តាលឱ្យ​ មានជាទឹកជំនន់។​ មនុស្ស​យ៉ាងតិច​ ១៨៨ នាក់ នៅ​ប្រទេស​អាល្លឺម៉ង់​ និង​បែលហ្ស៊ិក​បាន​ស្លាប់ដោយសារ​ទឹកជំនន់នេះ៕