មន្ត្រី​សុខាភិបាល​កំពូល​អាមេរិក​និ​យាយថា ការព្រួយបារម្ភអំពីករណីវិជ្ជមានកូវីដ ១៩ កំពុងកើន​ឡើងនៅ​រដ្ឋនីមួយៗ​ក្នុងសហរដ្ឋអាមេរិក ខណៈមនុស្សរាប់​លាននាក់នៅតែ​មិនទាន់ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារកូវីដ ១៩។

កាលពីថ្ងៃអាទិត្យ​ នៅក្នុង​បទសម្ភាស​មួយ​នៅលើ​កម្មវិធីព័ត៌មាន​ទូរទស្សន៍​ CNN​ លោក​វេជ្ជបណ្ឌិត​ Vivek Murthy​ បាននិយាយថា​ ការស្លាប់​ដោយសារ​កូវីដ៩​នៅសហរដ្ឋអាមេរិក​ស្ទើរតែ​ទាំងអស់​ស្ថិត​ក្នុង​ចំណោមមនុស្ស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​។

លោក​ Murthy​ បាន​និយាយថា៖ «ខ្ញុំមានការព្រួយ​បារម្ភពី​ព្រោះយើង​កំពុងមើល​ឃើញករណី​កើនឡើង​គឺ​ក្នុងចំណោមអ្នក​ដែលមិនទាន់​ទទួល​បាន​ការ​ចាក់វ៉ាក់សំាង​ការពារ​»។

គួរ​បញ្ជាក់​ផងដែរ​ថា ​ករណីវិជ្ចមាន​កូវីដ ១៩ ​នៅ​សហ​រដ្ឋអាមេរិច​បានកើន​ឡើង ​៧០ ភាគ​រយ​ក្នុងស​ប្តាហ៍​នេះ​ បើប្រៀប​ធៀបទៅនឹង​រយៈពេល ​៧ ​ថ្ងៃ​មុន​។

ប្រធាន​អង្គការ​សុខភាព​អាមេរិកាំង​ប៉ាស៊ីហ្វិក ​(Pan American Health Organization) កាល​ពី​សប្តាហ៍​មុន​បាន​ជំរុញឱ្យ​បណ្តា​ប្រទេស​នានា​បន្តប្រកាន់​ខ្ជាប់​នូវវិធានការ​សុខភាព​សាធារណៈអំឡុងពេល​មានការ កើន​ឡើង​នៃ​ករណីវិជ្ជមាន​នៅក្នុង​ប្រទេស​មួយចំនួន​នៅទូទាំង​ទ្វីប​អាមេរិករួមទាំង​សហរដ្ឋ​អាមេរិក​ផងដែរ៕