អាមេរិក និង​អាល្លឺម៉ង់​​ រំពឹង​ថា​ នឹង​ប្រកាស​ពី​ដំណោះស្រាយ​ស្ដីពី​ជម្លោះ​ដ៏​យូរ​អង្វែង​របស់​ពួក​គេ​លើ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី Nord Stream 2 ​តម្លៃ​ជាង​ ១១ ពាន់​លាន​ដុល្លារ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ នេះ​បើ​យោង​តាម​ប្រភព​ដែល​មាន​ជំនាញ​ពី​បញ្ហា​នេះ។​

ប្រធានាធិបតី​លោក ​ចូ​ បៃដិន ​និង​អធិការបតី​អាល្លឺម៉ង់​លោកស្រី អេនជេឡា មឺរកែល​ បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ភាព​ខុស​គ្នា​របស់​ពួក​គេ​ជុំវិញ​បញ្ហា​បំពង់​បង្ហូរ​ប្រេង​ក្រោម​សមុទ្រ​ក្នុង​ជំនួប​កាល​ពី​សប្តាហ៍​មុន​ ប៉ុន្តែ​បាន​យល់​ព្រម​ថា​ ទីក្រុង​ម៉ូស្គូ​ មិន​ត្រូវ​ប្រើប្រាស់​ថាមពល​ជា​អាវុធ​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​ឡើយ។​

កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​ក្នុង​ចំណោម​មន្រ្តី​អាមេរិក​ និង​អាល្លឺម៉ង់​ ស្ដី​អំពី​ក្តី​បារម្ភ​របស់​អាមេរិក​ដែល​ថា ​ការ​សាងសង់​បំពង់​បង្ហូរ​​​ប្រេង​នេះ​ រួចរាល់​បាន​ដល់​ ៩៨ ភាគរយ​ ទៅ​ហើយ​ដែល​គម្រោង​នេះ​នឹង​ផ្គត់ផ្គង់​ថាមពល​ឧស្ម័ន​ទៅ​ឱ្យ​​អឺរ៉ុប​ហើយ​អាច​កាត់​បន្ថយ​ថ្លៃដឹក​ជញ្ជូន​ឆ្លង​កាត់​អ៊ុយក្រែន​ដែល​ប្រមូល​បាន​ពី​ការ​បូម​​ឧស្ម័ន​នៅ​បំពង់​ដែល​មាន​ស្រាប់។

កិច្ច​ព្រមព្រៀង​នេះ ​នឹង​បញ្ចៀស​ការ​បន្ត​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុមហ៊ុន ​Nord Stream 2 AG ដែល​ជា​ក្រុមហ៊ុន​នៅ​​​ពី​ក្រោយ​បំពង់​បង្ហូរប្រេង​ និង​នាយក​ប្រតិបត្តិ​របស់​ខ្លួន​៕