ការកើនឡើង​ករណី​វិជ្ជមាន​កូវីដ ១៩ ​នៅទូទាំង​សហរដ្ឋ​អាមេរិក​និង​នៅ​បរទេស​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​នៃការលេចចេញ​ការ​រីករាលដាល​ក្នុង​សហគមន៍​ ដែល​បង្ក​លក្ខណៈ​ក្នុងការ​គ្រប់គ្រង​។

ការផ្ទុះឡើង​ថ្មីៗគឺ​នៅ​ក្នុងផ្នែកខ្លះ​ដែលមាន​ប្រជាជនតិច​ភាគរយ​ ទទួល​បាន​ការចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩ ។​មកទល់ពេលនេះ​ ចំនួន​ប្រជាជន​តិចតួច​ដែល​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​បាន​ជំរុញឱ្យ​ មេ​ដឹកនាំ​បង្កើន​សម្ពាធ​ទៅលើ​ប្រជាជន​អាមេរិកឱ្យ​ទទួល​ការ​ចាក់​វ៉ាក់សាំង។

គួរបញ្ចាក់​ផងដែរថា​ ចំនួន​មធ្យមនៃ​ករណី​ឆ្លងកូវីដ១៩ ​ប្រចាំថ្ងៃ​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​៣ដង​ក្នុងរយៈពេល ​៣០ថ្ងៃ​កន្លង​មកនេះ​។

តាមការស្រង់​សម្តី​របស់​សារព័ត៌​មាន​រ៉យទ័រ​ប្រធានា​ធិបតី​អាមេរិក​ លោក ចូ​ បៃ​ដិន ​បាន​និយាយ​ថា អត្រាខ្ពស់​នៃ​ការ​ឆ្លងកូវីដ១៩​កើតមាន​នៅក្នុងរដ្ឋ​ដែលមាន​អត្រា​ចំនួន​អ្នកចាក់​វ៉ាក់សាំងទាប។​ លោក Biden​បាន​ទទូច​ថា៖ «សូមមេត្តា​ទទួល​ការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ១៩​។ សូមទទួល​ការ​ចាក់​វ៉ាក់សាំង​ឥឡូវនេះ​»។

កាលថ្ងៃ​ទីចន្ទ​នាយក​រដ្ឋមន្រ្តី​កាណាដា ​លោក Justin Trudeau​បាន​និយាយថា ​ជនជាតិ​អាមេរិក​ ដែលបាន​ចាក់វ៉ាក់សាំង​គ្រប់​ដូស​ហើយ ​អាចឆ្លង​ព្រំដែន​អាមេរិក-​កាណាដា​ចាប់​ពីថ្ងៃទី ៩ ​ខែ​សីហា​ដោយ មានការ​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​ក្នុងការ​ធ្វើដំណើរ​៕