កងកម្លាំង​សន្តិសុខ​តួកគី​ បាន​ឃុំខ្លួន​ជនចំណាក​ស្រុក​នៅក្បែរ​ព្រំដែន​ប្រទេស​អ៊ីរ៉ង់​ជិត ​១ ៥០០ ​នាក់ ដែលភាគ​ច្រើន​ជា​ជនជាតិ​អាហ្វហ្គានីស្ថាន​។

តាម​ការស្រង់សម្តី​របស់​សារព័ត៌​មាន​រ៉យទ័រ​មន្រ្តី​អភិបាលខេត្ត​និង ​ក្រសួង​មហាផ្ទៃ ​បាន​និយាយថា​ ជន ចំណាក​ស្រុកចំនួន ​១ ៤៥៦ ​នាក់​ ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​ថ្ងៃទី ១០ ​ខែកក្កដា​នេះ​ នៅ​ភាគខាង​កើត នៃខេត្ត Van ​ក៏​ដូចជា​អ្នកជួញ​ដូរ​មនុស្សចំនួន​ ១១ នាក់​ ដែលបាន​នាំពួកគេ​ចូល​ក្នុង​ប្រទេសតួកគី​។

ការព្រួយ​បារម្ភពី​លំហូរ​នៃជនចំណាក​ស្រុក​ទៅកាន់​ប្រទេស​តួកគី​ ពី​ប្រទេស​អាហ្វហ្គានីស្ថាន ​តាម​រយៈ ប្រទេសអ៊ីរ៉ង់ ​បានកើន​ឡើងក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ​នៅពេលដែល​អំពើហិង្សា​រវាង​រដ្ឋាភិបាល​អាហ្វហ្គា​នីស្ថាន និង​តាលីបង់ ​បានកើត​ឡើងនៅពេល​ដែល​កងកម្លាំង​អាមេរិក​ និង​ណាតូដក​កងទ័ពខ្លួន​ ចេញ​ពី​តំបន់នោះ​៕​