កាល​ពី​ថ្ងៃ​អង្គារ​ ​អធិការបតី​អាល្លឺម៉ង់​បាន​ការពារ​ប្រព័ន្ធ​ប្រកាស​អាសន្ន​របស់​អាល្លឺម៉ង់​​ដែល​ជា​ការ​ប្រឆាំង​នឹង​ការ​រិះគន់​ពី​សំណាក់​ប្រជាជន​ បន្ទាប់​ពី​មាន​ទឹក​ជំនន់​កាល​ពី​សប្តាហ៍​មុន​។

ថ្លែង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ភាគ​ខាង​ជើង​នៃ​ខេត្ត Rhine-Westphalia​ លោកស្រី​ អេនជេឡា មឺរកែល​ ​បាន​និយាយ​ថា​ ប្រទេស​អាល្លឺម៉ង់​ មាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​ដែល​សមស្រប​មួយ​ ប៉ុន្តែ​បាន​សន្យា​ពិនិត្យ​ឡើង​វិញ​នូវ​អ្វី​ដែល​ដំណើរការ​ និង​មិន​ដំណើរការ​។

លោកស្រី​បាន​និយាយ​ថា​ រដ្ឋាភិបាល​នឹង​ពិភាក្សា​គ្នា​ដោយ​​ប្រើ​ប្រព័ន្ធ​ប្រកាស​អាសន្ន​ទឹក​​ជំនន់​តាម​ទូរស័ព្ទ​ចល័ត​នាពេល​​​​អនាគត​ បន្ទាប់​ពី​មាន​ការ​​រិះគន់​ថា​ ប្រជាជន​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​មិន​បាន​ទទួល​ការ​ប្រកាស​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ភាគ​​ខាង​លិច​នៃ​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​សប្តាហ៍​មុន​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ដែល​បង្ក​ទៅ​ជា​ទឹក​ជំនន់​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ ១០០ នាក់​បាត់​បង់​ជីវិត​៕