
លោក Tom Barrack អតីតទីប្រឹក្សារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។ AFP
លោក Tom Barrack អតីតទីប្រឹក្សារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារ ពីបទបញ្ចុះបញ្ចូលបរទេសខុសច្បាប់ក្នុងនាមជាមន្ត្រីសហភាពអារ៉ាប់រួម UAE សម្រាប់អ្វីដែលរដ្ឋអាជ្ញាសហព័ន្ធពិពណ៌នាថា ជាកិច្ចខិតខំ ប្រឹងប្រែងមួយដើម្បី ជះឥទ្ធិពលដល់តួនាទីគោលនយោបាយការបរទេសរបស់លោកតាំងពីឆ្នាំ ២០១៦ និងយុទ្ធនាការ ប្រធានាធិបតី និងរដ្ឋបាលជាបន្តបន្ទាប់។
លោក Barrack ត្រូវបានចោទប្រកាន់ ៧ ករណី រួមមានការដើរតួជាភ្នាក់ងាររបស់សហភាព UAE នៅចន្លោះខែមេសា ឆ្នាំ ២០១៦ និងខែមេសា ឆ្នាំ ២០១៨ និងបទរារាំងយុត្តិធម៌ និងធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅកាន់ភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ។
យោងតាមការចោទប្រកាន់នេះលោក Barrack បានទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយថ្នាក់ ដឹកនាំជាន់ខ្ពស់សហភាព UAE ហើយបុរសម្នាក់ក្នុងចំណោម ២ នាក់ទៀត ដែលចូលដៃជាមួយលោកថាជា «អាវុធសម្ងាត់»ដើម្បីលើកកម្ពស់របៀបវារៈគោលនយោបាយការបរទេសរបស់ខ្លួននៅអាមេរិក។
យ៉ាងណាមិញ ស្ថានទូតអារ៉ាប់រួមនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនូវសំណើសុំការអត្ថាធិ ប្បាយពីសារព័ត៌មាន CNN នោះទេ៕