លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បាន​រៀបរាប់​កាលពី​ថ្ងៃពុធ​ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូគួរតែជាគំរូ ​បង្ហាញ​ដល់​ពិភពលោក​នូ​វ​អ្វី​ ដែល​យើង​អាចជម្នះ​បាន ប្រសិនបើ​មានផែនការនិងវិធានការ​ត្រឹម​ត្រូវ​ ក្នុង​ការ​ទប់ស្កាត់​វីរុស​កូវីដ ១៩។

ដោយ​ថ្លែងទៅកាន់សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅក្នុងសម័យប្រជុំ​នៅរដ្ឋធានីជប៉ុន លោក​ Tedros បាននិយាយថា​ ពិភ​ពលោក កំពុង​​ត្រូ​វការព្រឹត្តិការណ៍​អូឡាំពិក​ឥឡូវនេះណាស់ ​ជា​ការ​អបអរ​នៃ​ក្តី​សង្ឃឹមមួយ​​​។ លោកបានមានប្រសាសន៍ថា៖ «កីឡាអូឡាំពិក​នេះ ផ្ដល់​នូវ​ថាមពល​ ដើម្បី​នាំ​ពិភពលោក​រួមគ្នា​ បំផុសនិង​បង្ហាញ​នូវអ្វីដែលអា​ចជម្នះ​បាន»​។

លោកថ្លែងថា៖ «សូមឱ្យពន្លឺនៃក្តីសង្ឃឹមចេញពីទឹកដីនេះបំភ្លឺដល់ពន្លឺថ្ងៃថ្មី​មួយ​ ដែល​ពិភពលោក​មាន​សុខ​សុវត្ថិភា​ព​ជា​ង​មុន​។ ​វាជាក្តីសង្ឃឹមដ៏ស្មោះត្រង់របស់ខ្ញុំដែល​ខ្ញុំ​ប៉ង​ឱ្យ​ព្រឹត្តិការណ៍​កីឡា​តូក្យូ​នេះ ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​»​។

មកដល់ពេលនេះ គេរក​ឃើញ​ករណី​វិជ្ជមាន​ ៦៧ ករណី​នៅក្នុងប្រទេស​​ ដែល​មក​ដល់​ប្រទេស​ជប៉ុន​ចាប់​តាំង​ពី​ថ្ងៃទី ១ ខែកក្កដាមក ទោះបី​ជា​មាន​វិធានការតឹងរ៉ឹ​ងសម្រាប់​ទប់ស្កាត់​យ៉ាងណាក្ដី​៕