ប្រធានាធិបតី​តួកគី ​បាន​អំពាវនាវឱ្យ​សហរដ្ឋអាមេរិក​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ភ័ស្តុភារ​និង​ទំនាក់​ទំនង​ការ​ទូត ​ដើម្បី​ឱ្យ​​តួកគី​អាច​ដំណើរការ​និង​ការពារ​អាកាសយានដ្ឋាន​កាប៊ុល​ បន្ទាប់​ពី​កង​ទ័ព​បរទេស​ផ្សេង​ទៀត​ បាន​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​​ Aljazeera​ កាល​ពី​ថ្ងៃ​ទី​អង្គារ ​ ​​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ពី​ស៊ីប​ខាង​ជើង​លោក​ប្រធានាធិបតី​តួកគី ​បាន​និយាយ​ថា តួក​គី ​នឹង​បំពេញ​បេសកកម្ម​នេះ​ដរាប​ណា​អាមេរិក​ ដែល​ជា​ដៃ​គូរ​បស់​ណាតូ​ បំពេញ​តាម​តម្រូវ​ការ​ទាំង៣​។

លក្ខខណ្ឌ​ទាំង​នេះ​រួម​មាន​ការ​គាំ​ទ្រ​របស់​សហរដ្ឋអាមេរិក​ក្នុង​ទំនាក់​ទំនង​ការ​ទូត​គ្រឿង​បរិក្ខារ​ខាង​ដឹក​នាំយុទ្ធ​សាស្ត្រ​ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​។

ប្រធានាធិបតី​តួកគី​ លោក ​រ៉េ​សិប​តៃយីប អេរដូហ្គែន បាន​និយាយ​ថា​ ប្រសិន​បើ​លក្ខខណ្ឌ​ទាំង​នេះ​ អាច​ត្រូវ​បាន​ឆ្លើយ​តប​ពី​សហរដ្ឋអាមេរិក​តួកគីពិចារណា​ដំណើរ​ការ​ការពារ​អាកាសយានដ្ឋាន​កាប៊ុល​៕