ឧត្តមសេនីយ៍យោធាកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា ក្រុ​មយុទ្ធជនតាលីបង់បានបង្កើន​កម្លាំង​ចលករ​យុទ្ធសាស្ត្រ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយឥឡូវនេះ បានគ្រប់គ្រងតំបន់ជនបទ​ចំនួន​ពាក់កណ្តាលទៀត​ ដោយមាន​គោល​បំណង​ចង់​កាត់ផ្តាច់ចំនួនប្រជាជន​ពីរដ្ឋាភិបាល​ ដែល​គាំទ្រ​ដោយ​លោក​ខាង​លិចនៅក្នុងទីក្រុងកាប៊ុល។

អគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley បានប្រាប់ក្រុមអ្នកយកព័ត៌មាន​នៅ​មន្ទីរ​បញ្ចកោណ​កាលពីថ្ងៃពុធថា៖ «នេះនឹងក្លាយ​ជាការសាកល្បងមួយ ឥឡូវនេះនូវ​ឆន្ទៈ និង​ការ​ដឹក​នាំ​ កងកម្លាំងសន្តិសុខ និង​រដ្ឋាភិបាលអាហ្វហ្គានីស្ថានផងដែរ​»​។

ប្រភពដដែលបាននិយាយថា៖ «ពួកតាលីបង់ បានទ​ទួលការគ្រប់គ្រង​ប្រហែល​ពាក់​កណ្តាលនៃ​ស្រុក​ចំនួន​ ៤១៩ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និង​កំពុងដាក់សម្ពាធនៅ​​ជាយក្រុងនៃខេត្តចំនួន ១៧ ក្នុងចំ​ណោម ​៣៤ ខេត្ត ប៉ុន្តែ​មិនទាន់បានកាន់កាប់តំបន់ណាមួយនៅ​ឡើយទេ។ អ្វី​ដែលពួកគេ​កំពុង​ព្យាយាម​ធ្វើ​ គឺ​បំបែកម​ណ្ឌលប្រជាជនសំខាន់ៗ ដូចដែលគេ​ធ្វើនៅ​កាប៊ុលដែរ»​។

ជាការឆ្លើយតប កម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កំពុងពង្រឹងជំហររបស់ពួកគេ ដើម្បីការពារ​មជ្ឈមណ្ឌល​ប្រជាជន​ ហើយការប្រយុទ្ធគ្នា ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ​ បន្ទាប់​ពី​ឈប់​សម្រាក​ពិធីបុណ្យ​ Eid al-Adha៕