កាល​ពី​ថ្ងៃ​អង្គារ ឥណ្ឌាបាន​ ​រក​ឃើញ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី​ដំបូង​ដែល​កើត​​មាន​ឡើង​ទៅលើ​កុមារា​អាយុ​ ១១ ​ឆ្នាំ។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ CNA សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋា​ភិបាល​ឥណ្ឌា​បាន​និយាយ​ថា​ក្មេងប្រុសម្នាក់​នោះ​ ត្រូវបានចូល​សម្រាក​ព្យាបាល​នៅវិទ្យាស្ថាន​វេជ្ជសាស្ត្រ​ឥណ្ឌា​នៅ​ទីក្រុង​ New Delhi ​នៅ​ថ្ងៃ​ទី​ ២​ ខែ​កក្កដា​ និង​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​​ ២០ ​​​បន្ទាប់​ពី​សរីរាង្គ​ខាង​ក្នុងភាគ​ច្រើន​លែង​ដំណើរការ​។

សេចក្តីថ្លែងការណ៍​បានបន្ត​និយាយ​ថា​ បុគ្គលិកពេទ្យដែល​ព្យាបាល​អ្នក​ជំងឺ​ ​និង​ក្រុម​គ្រួសារ​ក្មេង​ប្រុស​នោះ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​​ដាច់​ដោយ​ឡែក​៕