អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ (ថ្ងៃទី​ ២១​ ខែ​កក្កដា)​ ថា​ វ៉ារ្យ៉ង់ដែលតា​ (Delta) របស់កូវីដ ១៩​ ដែល​កំពុង​មាន​ការ​រីករាល​ដាល​យ៉ាង​ខ្លាំង​ នាពេលនេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អាចក្លាយជា​វីរុស​ដែល​នឹង​វាយប្រហារ​សុខភាព​ប្រជាជនទូទាំង ពិភពលោក​ នៅក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

វ៉ារ្យ៉ង់​ដែលតា​ ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ឥឡូវ​នេះ​ត្រូវ​បាន​គេកត់ត្រា​ថា បាន​រកឃើញ​នៅតំបន់​ចំនួន​ ១២៤ ​ដែល​កើន​បាន​ចំនួន ១៣​ ​ សប្តាហ៍មុន។​ អង្គការ​សុខភាព​ពិភពលោក​ បាន​និយាយ​ថា ​វា​មាន​ចំនួន​ច្រើន​ជាង ៣ ភាគ ​៤ នៃ​គំរូ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​ធំៗជាច្រើន​។

ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​និយាយ​នៅក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​ថា​ គេ​រំពឹង​ថា​ វ៉ារ្យ៉ង់​ដែលតា នឹងបន្តចម្លង​និង សម្លាប់ប្រជាជាតិ​ក្នុង​ពេលយ៉ាង​ឆាប់រហ័ស​ និង​អាច​ក្លាយ​ជាសែស្រឡាយ​មេរោគ​ដែល​នឹង​រីករាលដាល​ខ្លាំង​ជាងគេ​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខនេះ​។ក្នុង​ចំណោម​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ វ៉ារ្យ៉ង់ចំនួន​៣ផ្សេង​ទៀត​ គឺ​វ៉ារ្យ៉ង់ទី១ អាល់ហ្វា​ ដែល​ត្រូវ​បានគេ​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​អង់គ្លេស​ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​គេ​រកឃើញនៅក្នុងទឹកដី​ចំនួន​ ១៨០ ​(កើនឡើង​ចំនួន​ ៦ ពី​សប្តាហ៍​មុន​) ។ វ៉ារ្យ៉ង់​ទី២​ គឺ​បេតា​ ដែល​ត្រូវ​បាន​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថាមាននៅក្នុង​ដែនដី​ចំនួន​ ១៣០​ (កើនឡើង៧​ បើធៀបនឹងសប្តាហ៍មុន​) និងវ៉ារ៉្យង់​ហ្គាម៉ា ​ដែល​ត្រូវ​បាន​ រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​ប្រេស៊ីល។

អង្គការសុខភាព​ពិភពលោក​ដែលមានមូលដ្ឋាន​នៅ​ទីក្រុង​ ហ្សឺណែវ​ បាន​និយាយ​ថា​ជា​រួមករណីថ្មី​ចំនួន ៣,៤ លាន​ករណី​ ត្រូវ​បាន​រាយការណ៍​នៅក្នុង​សប្តាហ៍​នេះ​ គិតត្រឹម​ថ្ងៃទី ១៨​ ខែ​កក្កដា ដែលបាន​កើនឡើង ​១២ ភាគរយ​កាល​ពី​សប្តាហ៍​មុន​។ អង្គការសុខភាព​ពិភពលោកក៏បាន​និយាយដែរថា «​ក្នុងអត្រា​នេះ​ គេរំពឹង​ថា​ ចំនួន​ករណី​ ដែល​ត្រូវ​បាន​រាយ ការណ៍ទូទាំង​ពិភព​លោក​អាច​កើន​លើស ២០០ ​លាន​ ក្នុ​ងរយៈ​ពេល ​៣ សប្តាហ៍​ទៀត​»៕

មឹង ច័ន្ទសុម៉ានីតា