ក្រុមសមាជិក​ សភា​ទ្វេភាគី​អាមេរិក​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៌​មុន ​បាន​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ អូឡាំពិក​អន្តរជាតិ​ពន្យារ​ព្រឹត្តិការណ៍​អូឡាំពិករ​ដូវរងា​នៅទី​ក្រុងប៉េកាំង​ទៅ​ឆ្នាំ ២០២២​ និង​ផ្លាស់ប្តូរ​​ទីតាំង​ព្រឹត្តិការណ៍​នេះ​ លើក​លែង​តែ​ប្រទេសចិន ​បញ្ចប់នូវអ្វី​ដែល​សហរដ្ឋអាមេរិក​យល់ថា ​ជា​អំពើ​ប្រល័យពូជសាសន៍​ ដែល​កំពុង​បន្ត​ប្រឆាំង​នឹង​អ៊ុយហ្គ័រ​និង​ក្រុម​ជនជាតិ​ភាគតិច​មូស្លីម​ដទៃទៀត​។

សមាជិក​សភា​ដែល​ជា​សមាជិក​គណៈកម្មការ​ទាំងអស់​នៃ​គណៈកម្មការ​សភា​ប្រតិបត្តិ​ស្តី​ពី​ប្រទេស​ចិន​បាន​និយាយថា៖«យើងមិន​បាន​ឃើញ​កិច្ច​ខិតខំប្រឹងប្រែង​ណា​មួយ​របស់​គណៈកម្មការ​រៀប​ចំ​កីឡា​អូឡាំពិក​​ IOC ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ចិន​ឱ្យផ្លាស់​ប្តូរ​អាកប្ប​កិរិយា​របស់​ខ្លួន​នោះទេ​»។

ប្រភព​ដដែល​បាន​បន្ត​ថា៖ «គណៈកម្មការ​ IOC​ កំពុង​ដើរលើ​ផ្លូវ​ដ៏ងងឹត​មួយ​ដែល​ធ្វើ​ធូរលុង​ដាក់​រដ្ឋា​ភិ បាល​ម្ចាស់​ផ្ទះ​អូឡាំពិក​»។

ប្រភពដដែល​បាន​បន្តទៀតថា ​គណៈ​កម្មការ ​IOC ​មាន​សមត្ថភាព​ក្នុង​ការ​ពន្យារ​ពេល​កីឡា​អូឡាំ​ពិក​ ដោយ​សារ​ព្រឹត្តិការណ៍​អូឡាំពិក​តូក្យូ​រដូវ​ក្តៅឆ្នាំ ​២០២០ ​នៅ​ប្រទេស​ជប៉ុន​ត្រូវ​បានពន្យារ​ពេល ​៤ខែ​ពី​ការ​ព្រៀងទុក​ ដែល​តែ​នឹង​អនុញ្ញាត​ឱ្យ​ប្រារព្ធ​នា​ឆ្នាំ​នេះ។

គណៈកម្មការ​ IOC ​មិនបាន​ឆ្លើយតបភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ ​ប៉ុន្តែ​គណៈ​កម្មការ​នេះ​ធ្លាប់​បាន​និយាយថា ​ការ​សម្រេច​ដូច​នេះ ​ក៏​នៅ​តែ​មិន​អាច​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ចិន​ មុន​ព្រឹត្តិ​ការណ៍​កីឡា​ដែល​គ្រោងធ្វើ​នៅខែ​កុម្ភៈដែរ​៕