ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រសប្ដាហ៌មុន​ បាន​ផ្តល់ថវិការហូតដល់ទៅ ១០០ លានដុល្លារ​ពី​មូលនិធិបន្ទាន់ ដើម្បីសង្គ្រោះបន្ទាន់​ដល់​ជនភៀសខ្លួននៅ​អាហ្វហ្គានីស្ថាន​ ក្នុង​នោះ​រួម​មាន​ទាំង ​​អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេ​ស​អាហ្គានីស្ថានផងដែរ​។

រដ្ឋាបាលដដែលនេះ ក៏បាន​​ផ្តល់ប្រាក់ ២០០ លានដុល្លារលើសេវាកម្មនិងអត្ថបទ​ពី​សារពើភណ្ឌ​រប​ស់ ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បី​បំពេញនូវតម្រូវការដូចគ្នា។សហរដ្ឋអាមេរិក កំពុ​ងត្រៀម​ ជម្លៀសអ្ន​កដាក់ពាក្យសុំអាហ្វហ្គានីស្ថានរាប់ពា​ន់នាក់ ​​សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ពិសេស (SIVs) ដែលកំពុង​ប្រថុយនឹងការសងសឹកពីក្រុមបះបោរតាលីបង់ ពីព្រោះពួក​គេបានធ្វើការ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

ការជម្លៀស​ដំបូង ត្រូវ​បានគេរំពឹងថា នឹងត្រូវបញ្ជូនទៅឱ្យ​ឆ្ងាយនៅចុងខែនេះ ពោល ​គឺ​ទៅ​បន្ទាយ Fort Lee ដែ​លជាមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅរដ្ឋ Virginia ដែលពួកគេ​ នឹងរង់ចាំដំណើរការ​ចុងក្រោយ​នៃ​ការ​ដាក់ពាក្យសុំទិដ្ឋាការរបស់​ពួកគេ។

មន្ទីរប៉ង់តាហ្គោន បាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអាហ្វហ្គានីស្ថាន​ជាង ២ ៥០០ នាក់ អាចត្រូវ​បានគេ​នាំទៅកាន់​ទីតាំងនោះដែលមានចម្ងាយ​ប្រហែល ៤៨ គីឡូម៉ែត្រខាងត្បូងទីក្រុ​ងរីម៉ុន។

រដ្ឋបាលលោក Biden កំពុងពិនិត្យមើលឡើងវិញនូវកន្លែងផ្សេងទៀត​នៅ សហរដ្ឋអាមេរិក​ និង​នៅប​រ ទេសដែ​​លអ្នកដាក់ពាក្យសុំទិដ្ឋាការSIV និង​គ្រួសារអាចទទួលបានកន្លែងស្នាក់នៅ។ ទិដ្ឋាការ​ SIVs អាច​ប្រើ​បាន​សម្រាប់ជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការជាអ្នកបកប្រែឬនៅក្នុងការងារ​ផ្សេង​ទៀត​ សម្រាប់​រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្ទា​ប់ពីការលុកលុយដែល​ដឹកនាំដោយ​សហរដ្ឋអាមេរិកនៅឆ្នាំ ២០០១៕