រដ្ឋមន្រ្តីថាមពលនិងបរិស្ថានមកពីក្រុមប្រទេសអ្នកមាន ២០ បានបរាជ័យក្នុងការឯកភាពលើ ការប្តេជ្ញាចិត្តផ្លាស់ប្តូរអាកាសធាតុសំខាន់ៗនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Reuters​ លោក​ Roberto ​Cingolani​ ដែល​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​នេះបា​ន​និយាយ​ថា​ ប្រទេសខ្លះចង់កាត់បន្ថយរយៈពេលដែលតម្រូវអោយមានការកើនឡើងកម្តៅត្រឹម ១,៥ អង្សារក្នុងរយៈពេល ១ ទសវត្សរ៍ដែលមានក្នុងកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស ប៉ុន្តែប្រទេសដទៃទៀតដែលមានសេដ្ឋកិច្ចផ្អែកលើកាបូនច្រើនចង់រក្សាកិច្ចព្រមព្រៀងដែលមានហើយ។

លោក Cingolani បាននិយាយថាក្រុមប្រទេស G20 មិនបានព្រមព្រៀងលើហិរញ្ញប្បទាន​ថ្មីនោះទេប៉ុន្តែ បាននិយាយបន្ថែមថា ប្រទេសអ៊ីតាលីនឹងបង្កើន ហិរញ្ញប្បទានផ្ទាល់ខ្លួនសម្រាប់ប្រទេសដែលកំពុង អភិវឌ្ឍន៍​ទីក្រុ​ង​រ៉ូម នៅខែតុលា៕