អាជ្ញាធររុស្ស៊ី បាន​រារាំងការចូលមើលគេហទំព័ររបស់វិមានក្រឹមឡាំង​ របស់លោក​ Alexei Navalny​ ​ដែល​ត្រូវ​បាន​ដាក់ពន្ធនាគារមុនពេលការស្ទង់មតិសភា​មកដល់ រួមទាំង​បុគ្គល និង​អង្គភាព​ចំនួន ៤៨ ផ្សេង​ទៀត​ ដែល​ជាប់ទាក់ទងជាមួយលោក​។

ចំណាត់ការកាលពីថ្ងៃចន្ទ កើតឡើងបន្ទាប់ពីតុលាការរុស្ស៊ីកាលពីខែមុន​ បាន​យល់​ព្រម​លើ​សំណើ​របស់​ព្រះរាជអាជ្ញា ដើម្បី​ប្រកាសអង្គការ ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក Navalny ថាជា «ក្រុម​ជ្រុល​និយម​» និង​ដាក់​ក្រុម​នេះ​ថាជាក្រុម​មិនស្របច្បាប់​ និង​រារាំងសម្ព័ន្ធមិត្តរបស់គាត់​ មិន​ឱ្យ​ចូល​រួម​ក្នុង​កា​រ​បោះ​ឆ្នោត​ខែកញ្ញា និ​ងសូម្បី​តែ​ការបោះ​ឆ្នោត​​សភា​ជាន់ទាបរបស់​រដ្ឋ​។

និយតករអ៊ីនធឺណិតរុស្ស៊ី Roskomnadzor បាននិយាយនៅក្នុងសេចក្តីថ្លែង​ការណ៍​មួយ​ទៅ​កាន់​សារព័ត៌មាន​ Reuter ថា ខ្លួ​នបានផ្លាស់ទៅបិទគេហទំព័រ navalny.com និងគេហទំព័រដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​តាមសំណើរបស់អគ្គរដ្ឋអាជ្ញា។ ប្រភព​ដដែល​បាន​ឱ្យដឹងថា គេហទំព័រ​ទាំងនេះ ​បាន​ជួយ​ជំរុញ​ដល់​ចលនានានា ដែលតុលាការ​ហាមឃាត់​ និងប្រព្រឹត្តសកម្មភាពខុសច្បាប់របស់ពួកគេ។

ក្រុម Navalny បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយថ្កោលទោស​ ចំពោះ​ចលនាទាំងនេះ​ ពួកគេ​រំពឹងថាអាជ្ញាធរ នឹងកំណត់គោលដៅវេបសាយ ដែលមានឈ្មោះថា«វេបសាយបោះឆ្នោតឆ្លាតវៃ»​របស់​រដ្ឋាភិបា​ល​ ដែលណែនាំដល់ប្រជាជនពីរបៀបបោះឆ្នោត ដោយប្រើ​យុទ្ធសាស្ត្រ​ព្យាយាម​ដក​បេក្ខជន​ចេញ​ពី​គណបក្ស​រួបរួមរុស្ស៊ី ដែលកំពុងកាន់អំណាច៕