កាល​ពី​ថ្ងៃ​ចន្ទ​ ​​ប្រទេស​ម៉ាឡេស៊ី​ សម្រេច​​មិន​បន្ត​ច្បាប់​ក្នុង​គ្រា​មាន​អាសន្ននៅ​ពេល​ដែល​ច្បាប់​នេះ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១​ ខែ​សីហា​។

ប្រទេស​ម៉ាឡេស៊ី​ ស្ថិត​នៅ​ក្រោម​ការ​ច្បាប់​នេះ​ ចាប់​តាំង​ពី​ខែ​មករា​ដោយ​នាយក​រដ្ឋ​មន្រ្តី​ Muhyiddin ​Yassin​ បាន​ប្រកែក​ថា ​​ច្បាប់​នេះ​ ចាំ​បាច់​ក្នុង​ការ​ទប់​ស្កាត់​ការ​រីករាលដាល​នៃកូវីដ ​១៩។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ បាន​រិះគន់​ទង្វើ​នេះ​ ហើយ​បាន​ចោទ​នាយករដ្ឋមន្រ្តី​រូប​នេះ​ថា ​​បាន​ព្យាយាម​កាន់​អំណាច​អំឡុង​ពេល​មាន​សំឡេង​ភាគ​តិច​គាំ​ទ្រ​លោក​។

លោក​ Muhyiddin ​ក៏​បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​លោក​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​អង្គនីតិប្ប​ញ្ញត្តិ​ផងដែរ​ ដោយ​លោក​និយាយ​ថា​ លោក​យល់​ពី​ការ​ព្រួយ​បារម្ភ​របស់​សាធារណជនអំឡុង​ពេល​មាន​ការ​រីករាលដាល​កូវីដ ១៩ នេះ​។ លោក​បាន​បន្ត​និយាយ​ថា រដ្ឋាភិបាល​មិន​អង្គុយ​មើល​ប្រជាជន​រង​គ្រោះ​នោះ​ទេ​៕