The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មេ​ដឹង​នាំ​កំពូល​អ៊ីរ៉ង់​៖ សហរដ្ឋ​អាមេរិក​​​ «​​កំសាក​» ​ចំពោះការ​ផ្អាក​កិច្ចចរចា​នុយក្លេអ៊ែរ​




មេ​ដឹង​នាំ​កំពូល​អ៊ីរ៉ង់​៖ សហរដ្ឋ​អាមេរិក​​​ «​​កំសាក​» ​ចំពោះការ​ផ្អាក​កិច្ចចរចា​នុយក្លេអ៊ែរ​

មេ​ដឹង​នាំ​កំពូល​អ៊ីរ៉ង់​៖ សហរដ្ឋ​អាមេរិក​​​ «​​កំសាក​» ​ចំពោះការ​ផ្អាក​កិច្ចចរចា​នុយក្លេអ៊ែរ​

ឌូបៃ: ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក ​Ayatollah ​Ali​ Khamenei ​កាល​ថ្ងៃ​ពុធ​​ បាន​ប្រកាស​ថា​ ​ក្រុង​តេអេរ៉ង់ ​នឹង​មិន​ទទួល​យក​ការ​ទាមទារ​បែប ​«រឹងរូស»​ របស់​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​កិច្ច​ពិភាក្សា​ ដើម្បី​ស្តារកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥​ នោះ​ទេ​ ហើយ​​​​ថា​ សហរដ្ឋ​អាមេរិក ​​បាន​បរាជ័យ​ក្នុង​ការ​ធានា​ថា ​​មិន​បោះបង់​កិច្ច​ព្រម​ព្រៀង​នេះ​ត​ទៅ​ទៀត​​។​

តាម​ការ​ចុះ​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​ មេដឹក​នាំ​រូប​នេះ​ បាន​និយាយ​ថា ​​អាមេរិកបា​ន​ធ្វើ​សកម្មភាព​យ៉ាង​កំសាក​ ហើយ​មាន​តែ​បំណង​អាក្រក់​។​ លោកប​ន្ថែម​ថា​ អាមេរិក ​ធ្លាប់​បាន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ដោយ​សេរី​​​ហើយ​ទុក​វា​ចោល​ ប៉ុន្តែ​ឥឡូវ​បែរ​ជា​និយាយ​យ៉ាង​ច្បាស់​ថា​ ខ្លួនមិ​ន​អាច​ផ្ដល់​ការ​ធានា​ថា​ រឿង​នេះ​ នឹង​មិន​អាច​កើត​ឡើង​ម្ដង​ទៀត​។​

​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​តប​លោក​ Khamenei​​ ថា ​រដ្ឋ​បាល​របស់​លោក​ប្រធានា​ធិបតី​ ចូ បៃដិន​ មាន​ភាព​ស្មោះត្រង់​និង​ខ្ជាប់​ខ្ជួន​ក្នុង​ការ​ស្វែង​រក​មាគ៌ា​នៃ​ការ​ទូត​ប្រកប​ដោយ​អត្ថន័យ​ដើម្បី​សម្រេច​បាន​នូវ​ការ​វិល​ត្រឡប់​ទៅ​រក​កា​រ​គោ​រព​គ្នា​ទៅ​វិញ​ទៅ​មក​។​​

​ចាប់​តាំង​ពី​ថ្ងៃ​ទី​​ ៩ ​​​ខែ​មេសា​ ក្រុង​តេអេរ៉ង់​ និង​ប្រទេស​មហា​អំ​ណាច​ចំនួន​​៦​​​ទៀត​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​ ដើម្បី​ធ្វើ​ឱ្យ​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​រស់​ឡើង​វិញ​ ក្រោយ​ត្រូវ​បាន​អតីត​ប្រ​ធា​នាធិបតី​អាមេរិក ​ដូណាល់ ត្រាំ ​​រំលាយ​កាល​ពី​ឆ្នាំ​ ២០១៨ ​ដោយ​អះអាង​ថា​ ធ្វើឡើង​ដើម្បី​បំពេញ​ចិត្ត​អ៊ីរ៉ង់​ រួច​មក​ក៏​បន្ត​​ដាក់ទ​ណ្ឌកម្ម​លើ​ប្រទេស​នេះ​យ៉ាង​ធ្ង​ន់ធ្ងរ​។ ​ជា​ការ​ឆ្លើយ​តប​ក្រុង​តេអេរ៉ង់​ បាន​បំពាន​ដែន​កំណត់​នៃ​កិច្ច​ព្រម​ព្រៀង​​នេះ​​​។​

កិច្ច​ពិភាក្សា​​ស្ដារ​កិច្ច​ព្រម​ព្រៀង​ឡើង​វិញ​ បាន​ចាប់​ផ្តើម​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​បៃដិន​ យ៉ាង​ណា​មិញ​ក្តី​សង្ឃឹម​ដំបូង​​បាន​រសាត់​ទៅ​យ៉ាង​លឿន​ ក្រោយ​អ៊ីរ៉ង់​បាន​ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំងអស់​ចេញ​ ហើយ​ត្រូវ​ធានា​ថា​ ខ្លួន​នឹង​មិន​បដិសេធ​កិច្ច​ព្រមព្រៀង​នេះ​ទៀត​ឡើយ​៕

ហួន​ ឌីណា​

អត្ថបទគួរចាប់អារម្មណ៍