The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្រ្តីឥណ្ឌា​ប្រែ​មក​បែរ​កម្មវិធី​ Koo បន្ទាប់​ពី​មាន​ភាព​ចម្រូង​សម្រាសជា​មួយ​ Twitter




រដ្ឋមន្រ្តីឥណ្ឌា​ប្រែ​មក​បែរ​កម្មវិធី​ Koo បន្ទាប់​ពី​មាន​ភាព​ចម្រូង​សម្រាសជា​មួយ​ Twitter

Content image - Phnom Penh Post
រដ្ឋមន្រ្តីឥណ្ឌា​ប្រែ​មក​បែរ​កម្មវិធី​ Koo បន្ទាប់​ពី​មាន​ភាព​ចម្រូង​សម្រាសជា​មួយ​ Twitter។ AFP

រដ្ឋមន្រ្តីឥណ្ឌា​ប្រែ​មក​បែរ​កម្មវិធី​ Koo បន្ទាប់​ពី​មាន​ភាព​ចម្រូង​សម្រាសជា​មួយ​ Twitter

ក្រសួង​និង​រដ្ឋ​មន្រ្តី​រដ្ឋា​ភិបាល​ឥណ្ឌា​ជា​ច្រើន​នាក់​ជ្រើស​យក​ការ​ប្រើ​ប្រាស់បណ្តាញសង្គម Koo បន្ទាប់ពី​មាន​ភាព​ចម្រូង​ចម្រាសជាមួយ​បណ្តាញ​សង្គម​ Twitter​។

រដ្ឋបាល​របស់​​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ លោក Narendra Modi​ មាន​ភាព​ចម្រូង​ចម្រាសជា​មួយ​ក្រុមហ៊ុន Twitter ​កាល​ពី​ខែ​កុម្ភៈ​នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ ​បដិសេធ​មិន​គោរព​តាម​បទ​បញ្ជារបស់​ប្រទេស​នេះ​​ដោយ​មិន​​ដក​គណនី ​និង​​ចោទ​ប្រកាន់​ទៅលើ​ករណី​មួយ​ចំនួន​​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការ​តវ៉ា​របស់​កសិករ​ ដែល​ជា​ការ​បង្ហាញ​ដ៏ធំ​បំផុត​នៃ​ការ​ប្រឆាំង​រដ្ឋាភិបាល​។

ក្រុមហ៊ុន​ Twitter ​បាន​អះ​អាង​ថា ​ការ​ស្នើ​សុំ​ខ្លះ​មិន​ស្រប​តាម​ច្បាប់​របស់​ឥណ្ឌា​ឡើយ​។ជម្លោះ​នេះ​ បាន​ធ្វើ​ឱ្យ​រដ្ឋមន្រ្តី​ឥណ្ឌា​មួយ​ចំនួន​ប្រើប្រាស់កម្មវិធី​ Koo ដែលកម្មវិធីនេះសម្រួល​មាតិកា​ជា​ភាសា​ឥណ្ឌា។ ផ្នែក​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៃ​រដ្ឋ​ Uttar Pradesh ដែល​ជារ​ដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​ឥណ្ឌា​ បាន​បង្ហោះសារ​ប្រាប់​អ្នក​ដែលមាន​នៅ​ក្នុង​​ប្រព័ន្ធផ្សព្វផ្សាយរបស់​ខ្លួន​ចំនួន ២១ ៩០០ នាក់ ឱ្យ​រួមប្រើ​ប្រាស់​កម្មវិធី​ Koo៕

អត្ថបទគួរចាប់អារម្មណ៍