ការសាកល្បងដំណាក់កាលដំបូងបានបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ ១៩ CanSino Bio Logics (Can Sino BIO) បានធ្វើឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
យោងតាមអត្ថបទដែលបានពិនិត្យឡើងវិញដោយក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា វ៉ាក់សាំងចំនួន ២ ដូសនៃ Ad5-nCoV ដែលការចាក់ដូសទាំង ២ គឺចន្លោះគ្នារយៈពេល ២៨ ថ្ងៃ ដាច់ពីគ្នាធ្វើឱ្យកម្រិតអង្គបដិបក្ខ ប្រាណប្រហាក់ប្រហែលគ្នាទៅនឹងវ៉ាក់សាំងដែលតម្រូវឱ្យចាក់តែ ១ ដង។
ការបកស្រាយនេះផ្អែកលើទិន្នន័យពីដំណាក់កាលទី១ នៃការសាកល្បងដែលមានការចូលរួមពីមនុស្សពេញវ័យដែលមានសុខភាពល្អ ១៣០ នាក់ នៅក្នុងប្រទេសចិន។ របាយការណ៍នោះបានបង្ហាញបន្ថែមថា វ៉ាក់សាំងទាំងនោះ មិនបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងការសិក្សានោះទេ៕