ខេត្តនានានៅ​ទូទាំង​ប្រទេសចិ​ន បាន​ដាក់​ចេញ​វិធាន​តឹងរ៉ឹង​ជាងមុន​ក្នុង​កិច្ច​ប្រឹង​ប្រែង​ ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះឡើ​ង​នៃ​ការ​ឆ្លង​ច្រើន​បំផុត​​ ក្រោយ​ស្ងប់​មួយរយៈ​ ខណៈ​មន្រ្តី​សុខាភិបាល​ចាត់​ទុក​ថា​ កា​រ​កើន​ឡើង​នេះ​ គឺ​ដោយសារវត្តមាន​​វ៉ារ្យ៉ង់ Delta ដែលបាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ Nanjing។

លោក Mi Feng អ្នកនាំ​ពា​ក្យ​គ​ណៈ​ក​ម្មការសុខ​​​​​​ភា​ពជាតិ (N​​HC) បាននិយាយ​នៅក្នុ​ង​សន្និសីទ​សារព័ត៌​មានមួ​យ​កា​ល​ពី​ថ្ងៃសៅរ៍ថា៖ «សម្ពាធ​ចម្បង​ ដែល​យើង​កំពុង​ប្រឈម​បច្ចុប្បន្ននេះ ​គឺ​ការរីករាលដាល​នៃ​​​វ៉ារ្យ៉ង់ Delta»។

ការ​ផ្ទុះ​ឡើង​នៅប្រ​ទេ​ស​ចិ​ន​​លើក​នេះ ​​មាន​ទំហំ​ធំ​ជាងគេ​បំផុត​ ក្រោយ​ស្ងប់​ស្ងាត់​រយៈ​ពេល​ជា​ច្រើន​ខែ​ ធ្វើ​ឱ្យ​រារាំង​ដល់​ភា​ព​ជោ​គ​ជ័យ​របស់​ប្រទេស​នេះ​ក្នុង​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​​។

ការរីករាល​ដាល​ជាង​ ២៦០ ករណី​ នៅទូទាំង​ប្រទេស​ ត្រូវ​បាន​ផ្សា​រ​ភ្ជា​ប់ទៅ​នឹង​ចង្កោម​វីរុស​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង Nanjing ក្នុងខេត្ត Jiangsu ភាគខា​ង​កើតដែលចាប់​ផ្ដើម​ឡើង​ពី​អ្នក​បោស​សម្អា​ត ​កាប៊ីន​ ៩ នាក់​ នៅអា​កា​សយា​ន​ដ្ឋា​ន​អ​ន្តរ​ជា​តិ​តេ​ស្ត​វិ​ជ្ជមា​ន​នៅ​ថ្ងៃ​ទី​​ ២​០ ខែកក្កដា។

យ៉ាងណាមិញ ប្រទេស​នេះ​បាន​បិទ​ខ្ទប់​ខេត្ត​នេះ​ ហើយ​បាន​ធ្វើ​តេស្ត​លើប្រ​ជា​ជ​ន​ទាំង ៩,២ លាននា​ក់​ ចំនួន​ ២ ​ដង​ ដើម្បី​បង្ការ​ការរីក​រាល​ដាល​ខ្លាំង​។

មន្រ្តីគណកម្មការ​ NHC លោក He Qinghua បានប្រាប់អ្នកយកព័ត៌មា​ន​នៅ​ឯ​សន្និសីទ​កាសែត​ថា​ ការ​ឆ្លង​រាលដា​ល​នៃ​វ៉ារ៉្យង់ Delta នេះ​ កើត​ឡើង​ដោយសារ​រដូវ​កាល​ទេសចរណ៍​ និង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដំណើរ​នៅព្រ​លានយ​ន្ត​ហោះ​ ដែល​បណ្ដាល​ឱ្យ​មាន​​កា​ររី​ក​រា​ល​ដា​ល​យ៉ា​ងឆា​ប់​រ​ហ័​ស​លើក​នេះ​៕