The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រលកក​ម្ដៅ​​​បណ្តា​​លឱ្យ​រ​លា​យផ្ទាំ​ង​ទឹក​ក​​ក​ហ្គ្រីនលែន​

រលកក​ម្ដៅ​​​បណ្តា​​លឱ្យ​រ​លា​យផ្ទាំ​ង​ទឹក​ក​​ក​ហ្គ្រីនលែន​

Content image - Phnom Penh Post
ផ្ទាំងទឹកកកនៅតំបន់ហ្គ្រីនលែន។ រូបថត AFP

រលកក​ម្ដៅ​​​បណ្តា​​លឱ្យ​រ​លា​យផ្ទាំ​ង​ទឹក​ក​​ក​ហ្គ្រីនលែន​

ព្រឹត្តិការណ៍រលាយ​ផ្ទាំង​​ទឹកក​ក​ដ៏​ធំ​នៅ​ផ្ទាំង​ទឹក​កក​​ហ្គ្រីនលែន​ កើត​ឡើង​ក្នុង​អំឡុង​ពេល​រលក​កម្តៅនៅ​តំបន់​​នេះ​ មាន​សីតុណ្ហភាព​ក្ដៅ​លើ​សពី​ធម្ម​តា​ ១០ អង្សា​ (គិត​​​​តាម​​​បទ​ដ្ឋាន​​តាមរដូវ)​។ ​នេះ​បើ​យោង​តាម​អ្នក​ស្រាវ​ជ្រាវ​ជ​នជា​តិ​ដាណឺ​ម៉ា​ក​។

បើ​យោងតាម​សារព័ត៌មាន​​ CNA ចាប់តាំ​​ងពីថ្ងៃ ២៩ កក្កដា ផ្ទាំង​ទឹកក​ក​គ្រប​ដណ្តប់​លើ​ទឹក​ដី​អាកទិក​ដ៏​ធំ​ បាន​រ​លាយប្រហែល ៨ ពាន់​លានតោន ​ក្នុង ​១ ​ថ្ងៃ ដែលជា​អត្រាមធ្យម​ទ្វេដង​ ក្នុង​រដូវ​ក្តៅ​។ នេះ​បើ​តាម​គេហទំព័រ​ Polar Portal ដែល​គ្រប់​គ្រង​ដោ​យ​អ្ន​ក​ស្រាវ​ជ្រា​វ​ជ​នជា​តិដា​ណឺ​ម៉ា​ក​។​

វិទ្យាស្ថាន​ឧតុនិយម​ដាណឺម៉ាក​ បាន​រា​យ​ការ​​ណ៍​ថា សីតុ​ណ្ហ​ភា​ព​លើស​ពី​ ២០ អង្សាសេ​ មាន​ន័យ​ថា ​ច្រើន​ជាង ​២ ដង​នៃ​សីតុ​ណ្ហ​ភា​ព​រដូ​វ​ក្តៅ​ធម្ម​តា​នៅភា​គ​ខា​ង​ជើង​ហ្គ្រីនលែន​ហើយ​។ អាកាស​យានដ្ឋាន ​NerleritInaat នៅភាខាងឦសាននៃ​ទឹកដី​ប្រទេស​នេះ បាន​សង្កេត​ឃើញ​សីតុណ្ភភាព​កើន​ដល់​ ២៣,៤ អង្សា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​កំ​ណ​ត់​ត្រា​ខ្ព​ស់​បំ​ផុ​ត​ ​ចាប់​តាំ​ង​ពី​ពេល​គេ​​ចាប់​ផ្តើមសង្កេត​មក​។

ជាមួយ​នឹង​រលកកម្តៅ ដែលប៉ះពាល់ដល់តំបន់​​ហ្គ្រីនលែន​ភាគច្រើន​នៅ​ថ្ងៃនោះ​ គេហទំព័រ​ Polar Portal បាន​រាយ​ការ​ណ៍​អំ​ពី​ «ព្រឹត្តិការណ៍រលាយដ៏ធំ» ​មិនធ្លាប់​មាន​ ដែល​ធ្វើ​ឱ្យ​គ្រប​ដណ្តប់​រ​ដ្ឋហ្វ្លរីដា​ ធ្វើឱ្យកម្ពស់​ទឹក​កើន​ខ្ពស់​ជាង​មុន​ ៥ សង់ទីម៉ែត្រ​៕

អត្ថបទគួរចាប់អារម្មណ៍