កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ១​ សីហា​ ការិយាល័យ​អគ្គ​រដ្ឋ​អាជ្ញា​នៃ​ប្រទេស​កូឡុំប៊ី​ ចោទ​ប្រកាន់​អតីត​មេ​បញ្ជា ការលោក ​Mario​ Montoya​ ជុំវិញ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់​ចំនួន​ ១០៤​ ករណី​។

តាមការ​រាយកាណ៍​របស់​សារព័ត៌មាន​ Reuters​ តុលា​ការ​យុត្តិ​ធម៌​អន្តរកាល​របស់​ប្រទេស​កូឡុំប៊ី​​ (JEP)​បាន​និយាយ​ថា​ មនុស្ស​យ៉ាង​តិច​ ៦ ៤០២​នាក់ ​ត្រូវ​បាន​សម្លាប់​តាម​វិធី​នេះ​ ប៉ុន្តែ​ក្រុម​ជន​រង​គ្រោះ​ខ្លះ ​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់ ​អាច​ខ្ពស់​ជាង​នេះ​។

ការ​ចោទ​ប្រកាន់​លើ​លោក Montoya​គឺទាក់​ទង​នឹង​ការ​សម្លាប់​ដែល​បាន​កើត​ឡើង​ ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ ​២០០៧​ និង​ខែ​វិច្ឆិកា​ឆ្នាំ​ ២០០៨​ រួម​ទាំង​ការ​ស្លាប់​របស់​អនីតិជន​ ៥នាក់​ទៀត​។

លោក​ Montoyaពី​មុន​បាន​បដិសេធ​ថា ​លោក​ មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នោះ​ទេ​។ មេធាវី​របស់​លោក​ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ករណី​នេះ​ កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​តុលា​ការ​យុត្តិ​ធម៌​អន្តរកាល​របស់​ប្រទេស​កូឡុំប៊ី៕