នាវា​ចំនួន​ ២​ គ្រឿង​ បាន​​សង្រ្គោះ​ជន​ចំណាក​ស្រុក​ចំនួន​ ៣៩៤​ នាក់​ ចេញ​ពី​ទូក​ឈើ​ដែល​មាន​ផ្ទុក​មនុស្ស​ច្រើនកកកុញ​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​។

កាលពីថ្ងៃទី​ ១ សីហា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​អាល្លឺម៉ង់​ និង​បារាំង​ ១ គ្រឿង​ ឈ្មោះ​ Sea-Watch 3​ និង​ Ocean Viking ​បាន​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក​នៅ​ក្នុង​ដែន​ទឹក​ប្រទេស​ទុយនីស៊ី​ ដែល​មាន​ចម្ងាយ​ ៦៨​ គីឡូម៉ែត្រ​ពី​ឆ្នេរ​អាហ្វ្រិក​ខាង​ជើង។

ទូក​ដែល​ដឹក​ជនចំណាក​ស្រុក​ដែល​ចាក​ចេញ​ពី​ប្រទេស​លីប៊ី​ និង​ទុយនីស៊ី​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ និង​តំបន់​ផ្សេង​ទៀត​នៃ​ទ្វីប​អឺរ៉ុប ​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ ដែល​មាន​ទំនាក់ទំនង​ជា​មួយ​អង្គការ​សហប្រជាជាតិ​ មាន​មនុស្ស​ជាង ​១ ពាន់​នាក់​ ដែល​រត់​គេច​ពី​ជម្លោះ​និង​ភាព​ក្រីក្រ​នៅ​ទ្វីប​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា​បាន​ស្លាប់​នៅ​ឆ្នាំនេះ​នៅតំបន់​មេឌីទែរ៉ាណេ​៕