សហរដ្ឋ​អា​មេ​រិកបា​ន​និ​យា​យ​នៅ​ថ្ងៃចន្ទថា រប​ប​យោ​ធា​មី​យ៉ា​ន់ម៉ា​គ្រោង​នឹង​រៀបចំ​​ការ​​បោះ​ឆ្នោ​ត​រ​យៈពេ​ល ២​ ​ឆ្នាំទៀត​ ខណៈ​ដែ​ល​រ​ដ្ឋ​លេ​ខាធិ​កា​រ​អាមេរិក​លោក​ Antony Blinken បានត្រៀម​លើក​ទឹ​ក​ចិត្ត​អាស៊ាន​ឱ្យ​តែ​ង​តាំ​ង​បេ​​ស​ក​ជ​ន​ម្នា​ក់​ប្រចាំ​នៅប្រទេស​នេះ​​។

លោក Blinken បាន​ចូ​ល​រួ​ម​កិច្ចពិភាក្សា​ស្ទើរតែ១​សប្តាហ៍​ជា​មួ​យ​រ​ដ្ឋ​ម​ន្ត្រី​កា​រ​ប​រទេ​ស​នៃ​ស​មា​គម​ប្រ​ជា​​ជាតិ​អា​ស៊ី​អា​គ្នេ​យ៍​ ដែលជា​វិធានកា​រ​ចុង​ក្រោយ​ ដោ​យ​រដ្ឋ​បា​ល​រប​ស់​ប្រ​ធា​នា​ធិ​ប​តី​ J​o​​e​ B​i​d​e​n​ ​ដើ​ម្បី​ចូលរួ​មក្នុ​​​ង​​តំ​ប​ន់​មួ​យ​ទប់​ទល់​នឹង​​ប្រ​កួ​ត​ប្រ​ជែ​ងរ​បស់​អា​មេ​រិក​ជា​មួយ​​ចិ​ន​។​

មុន​នឹង​កិ​ច្ច​ពិភា​ក្សា​​អាស៊ាន​ ប្រមុ​ខ​រ​ប​ប​យោ​ធាមី​យ៉ា​ន់ម៉ា​ បា​នស​ន្យា​ថា នឹ​ង​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោ​​ត និង​លើ​ក​ស្ថា​នភាព​គ្រា​អា​សន្ន​នៅ​ត្រឹ​ម​ខែសីហា ឆ្នាំ ២០២៣។ សេច​ក្តី​ប្រ​កា​ស​នេះ​ គឺជា​កា​​រ​អំ​ពា​វនា​​វ​ឱ្យ​អាស៊ាន​ ត្រូវ​ប​ង្កើ​ន​កិ​ច្ច​ខិ​ត​ខំប្រឹ​​ង​​ប្រែ​ង​រ​បស់​ខ្លួន​ ព្រោះ​អាមេរិក​ដឹង​ច្បាស់ណា​​ស់ថា​ រប​​ប​យោធា​មីយ៉ាន់ម៉ា​ ចង់​ធ្វើឱ្យ​មាន​ការ​ជា​ប់​គាំង​មួ​យ​រ​យៈ ហើ​យ​ច​ង់ពន្យារពេល​វេលា​​ឱ្យ​បា​នយូ​រ ដើម្បី​​ផ​​លប្រ​យោ​ជ​ន៍​ផ្ទា​ល់​ខ្លួន៕