បន្ទាប់​ពីកា​រ​ត​ស៊ូ​អ​ស់​ជាច្រើ​ន​​ខែមក​ យន្តការ​ចាក់​​វ៉ាក់សាំង Covax ដែលគាំទ្រ​ ដោយអង្គការ​សហ​ប្រជា​ជាតិ​​ (UN)​ នៅ​តែ​ប្រឈម​​នឹង​វិ​ប​ត្តិ​​ស៊ីជម្រៅ​មួយ​គឺ​ ការលំបា​ក​ក្នុងគ្រប់​គ្រង​វ៉ាក់សាំង​ និង​​​ចែក​ចាយ​ដោយ​ប្រសិទ្ធភាព​ ​ខណៈ​ពេល​ មាន​ការ​រីក​រាល​ដាល​វ៉ារ្យ៉​ង់ដែល​​តា (Delta) ទូទាំង​សកលលោក​។ នេះ​បើតាម​ការ​ឱ្យដឹងពី​សារព័ត៌មាន The New York Times​។​

ការ​ចែក​ចាយ​វ៉ាក់សាំង​មិន​ទាន់​ពេល​វេលា​ ដែល​បណ្ដាល​ឱ្យ​វ៉ាក់សាំង​ផុត​កាលបរិច្ឆេទ​ គឺ​ជា​បញ្ហា​មួយ​ដ៏​ធ្ងន់​ធ្ងរ​បំផុ​ត​ ប៉ុន្តែភា​គច្រើន​ត្រូវ​បានគេ​​មើល​រំលង។​ ជាក់ស្ដែង​ ការដឹក​ជញ្ចូន​វ៉ាក់សាំង​យឺ​ត​យ៉ាវ​នៅ​ទ្វីប​អាហ្វ្រិក​​កាល​ពី​ខែ​ មិថុនា​ កន្លង​ទៅ ក្នុង​រយៈ​ពេល​ ៥ សប្ដាហ៍​ក្រោយ​មក​ រដ្ឋា​ភិបាលប្រទេស​នេះ បាន​រាយការណ៍​ថា វ៉ាក់សាំង​ចំនួន​ ៩៤ ០០០ ដូស​ នៅ​មិ​ន​ត្រូ​វបា​ន​ប្រើ​នៅឡើយ​។ ដោយឡែក​ នៅក្បែរ​ទីក្រុង​បេនីន​ វ៉ាក​សាំង​​​ ២៦៧ ដូស​ប៉ុណ្ណោះ​ ត្រូវ​បាន​ចែក​ចាយ​ក្នុង​១​ថ្ងៃ​ពោល​គឺ​​មា​​នល្បឿ​នយឺ​​ត។ ដូច្នេះ វ៉ាក់សាំង AstraZeneca ​ចំនួន ១១០ ០០០ ដូស​ ដែល​បានមក​ពី​កម្មវិធី​ក៏​ត្រូវ​បានផុតកំណត់។

កម្មវិធី Covax ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សម្ព័ន្ធ​ប្រទេស​មហា​អំ​ណា​ច​ពិភ​ព​លោ​ក​ដែល​នឹង​ធានា​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង ដល់​ប្រ​ទេ​ស​ក្រី​ក្រឱ្យ​បាន​​​រ​ហ័​សដូ​​ចប្រទេស​អ្នកមាន។ ផ្ទុយ​ទៅវិ​ញ​​កម្មវិធី C​ovax បាន​ចែក​ចាយ​វ៉ាក់សាំង​តិច​ជាង​អ្វី​ ដែលខ្លួន​សន្យា​ដល់​ទៅ​​កន្លះពាន់លានដូស​វ៉ាក់សាំង​​ បណ្តាល​ឱ្យ​​ប្រទេស​ក្រីក្រ​ ត្រូវ​ទទួល​រង​ហានិភ័យ​ និង​ប្រឈម​នឹង​គ្រោះ​ថ្នាក់ពី​ការរីក​រាល​ដាល​វ៉ារ៉្យង់​ដែល​​តា​។

វេជ្ជបណ្ឌិត Ayoade Alakija សហប្រធាន​នៃ​ក​ម្មវិ​ធី​ផ្ត​ល់​វ៉ា​ក់សាំង​របស់​សហភា​ពអាហ្វ្រិក​ បាន​មាន​ប្រសាសន៍​ថា​៖ «កម្មវិធី Covax មិន​បាន​បរាជ័យ​ទាំង​ស្រុង​ទេ ប៉ុន្តែ​វា​បរាជ័យជា​បណ្ដើៗ។ យើង​ពិត​ជា​ គ្មាន​ជម្រើស​ផ្សេ​ង​ទេ​។ ដើម្បី​ជា​​ប្រ​យោ​ជន៍​ដ​​ល់ម​នុស្ស​ជាតិ​កម្មវិធី​ Covax​​ គួរ​​ដំណើរកា​រ​ឱ្យ​ល្អ​ជាង​នេះ»​។​

តម្រូវ​កា​រ​បន្ទាន់​រ​ប​ស់​​​ពិភ​ព​លោ​ក​​ គឺ​​ការ​ពា​រប្រ​ជា​ជ​ន​នៅ​ក្នុ​ង​ប្រ​ទេ​ស​ក្រី​ក្រ​ ពីព្រោះ​បើ​បណ្ដោយ​ឱ្យ​វីរុស​នេះ​នៅ​ឆ្លង​កាន់​តែ​យូ​រ​ វា​អា​ច​ប​ង្ក​គ្រោះ​ថ្នា​ក់​ដ​ល់​ម​នុស្ស​សូ​ម្បី​តែ​​ប្រ​ទេ​ស​ ដែល​មា​ន​​វ៉ា​ក់​សាំង​កា​រ​ពា​រ​ក៏​ដោ​យ​។​ អ្នកជំនាញព្រមានថាបើ​គ្មា​ន​ ការ​ចាក់​វ៉ាក់សាំង​ពាន់លានទៀតទេ​ វ៉ារ្យ៉ង់ថ្មី ​អាចបន្ត​កើត​មា​ន​ឡើ​ង​ ហើយ​នឹង​ប​ង្ក​គ្រោះ​ថ្នា​ក់​ដ​ល់ប្រ​ជា​ជា​តិ​ទាំង​អ​ស់លើ​ពិភពលោក​។

វេជ្ជ​ប​ណ្ឌិ​ត ​​Se​th​​ B​e​r​k​l​e​y​​ នា​​យ​កប្រ​តិ​ប​ត្តិ​នៃ​ក្រុមហ៊ុន Gavi ជា​ក្រុម​ហ៊ុន​មិន​រ​ក​ប្រា​ក់​ចំណេញ​នៃ​កម្ម​វិធី​ Covax បាន​និ​យាយ​ថា​ ការ​ផ្តល់ហិ​រ​ញ្ញ​ប្ប​ទា​ន​ដើ​មឆ្នាំ​មិន​គ្រ​ប់គ្រាន់​ បាន​ធ្វើ​ឱ្យ​កង្វះកា​រ​ផ្គត់​ផ្គង់​ ដែល​ចៀស​ ​មិន​រួ​​ច​។ នៅ​ពេលមាន​​បញ្ហាដូច​នៅប្រទេស​ឆាដ​ និង​ទីក្រុង​បេនីន កម្មវិធី Covax ព្យាយាមបង្វែរ​វ៉ាក់​សាំង​ទាំងនោះទៅ​ប្រ​ទេស​ផ្សេង​ទៀ​ត​ ហើយ​សហការ​ជាមួយ​ប្រទេស​ទាំង​នោះ​ ដើម្បី​ព្យាយា​ម​បង្កើន​សមត្ថភា​ព​ក្នុង​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង»​។

អ្នកគាំទ្រនិ​ង​អ្ន​ក​រិះ​គ​ន់នានា យ​ល់ស្រ​ប​ថា​ កម្មវិ​ធី​នេះ ត្រូ​វ​តែ​កែ​ប្រែ​ឱ្យ​​ប្រសើ​រ​ឡើ​ង​ជាង​នេះ​។ គិត​ត្រឹម​ដើម​ខែ​ កក្កដាឯកសារសម្ងាត់​ចេញ​ពី​កម្មវិធី Covax បាន​ប​ង្ហាញ​ថា​ ប្រ​ទេ​ស​ចំ​នួ​ន ​​២២ ដែល​មាន​ករណី​ ​ស្លាប់​កើន​ឡើ​ង​ខ្លាំង​នោះ សុទ្ធសឹង​តែ​ជាប្រទេស​ដែល​ទទួល​វ៉ាក់សាំង​ស្ទើរ​តែ​ទាំ​ង​ស្រុ​ង​ចេញ​ពីកម្មវិ​ធី​នេះ​។​

អ្វី​ដែល​សំខាន់​ជាង​នេះ​ គឺថា ប្រទេស​អ្នកមាន​ បានក្លា​យ​ជា​គូប្រជែង​ក្នុង​កា​រ​ប្រកួត ទិញ​វ៉ាក់សាំង​ ដោយ​ទិញ​ក្នុងតម្លៃ​ថ្លៃ​ និង​ចំនួន​ច្រើន​ ដើម្បី​ធានា​ថា​ប្រទេស​ខ្លួន​មាន​វ៉ាក់សាំង​គ្រប់​ក្នុង​ការចែក​ចាយ​ឱ្យ​ប្រជាជន​ក្នុង​ស្រុក ខណៈប្រទេស​ដែល​ត្រូវ​ដំណើរ​ការ​ហិ​រ​ញ្ញវ​ត្ថុ​​យឺតៗ ត្រូវ​រង់ចាំ​កម្មវិធី Covax ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀ​ង​។​

ដំបូងឡើយ កម្មវិធី Covax មានគម្រោងលើកា​​រ​ចែក​ចា​យ​ដ៏​ធំ​ពី​វិទ្យាស្ថាន​សេរ៉ូ​ម​ ដែល​ជា​ក្រុមហ៊ុ​នផលិត​វ៉ាក់សាំង​​របស់ឥណ្ឌា។ ប៉ុន្តែបន្ទាប់​ពី​មេ​រោ​គ​នេះ​បា​ន​ផ្ទុះឡើ​ង​នៅ​ក្នុ​ង​ប្រ​ទេ​ស​ឥ​ណ្ឌា​កា​ល​ពីខែ​ មីនា កន្លង​ទៅ​ រ​​​​ដ្ឋា​ភិ​​បា​​​ល​​ឥ​ណ្ឌាបា​​​ន​បញ្ឈ​ប់​កា​រ​នាំ​ចេ​ញ​វ៉ា​​ក់សាំ​​ង។ ប្រទេ​ស​ក្រី​ក្រ​ជា​ច្រើ​ន ត្រូវ​ភ័យព្រួយ​ ដូច្នេះ​ពួក​គេ​ត្រូវ​រំពឹង​លើ​កម្មវិធី​ Covaxក្នុង​ការទទួល​បាន​វ៉ាក់សាំង។​

ជាមួយ​ នឹង​កា​រ​រំ​ពឹ​ង​ទុ​កថា ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​នឹង​ផ្គត់​ផ្គង់​វ៉ាក់សាំង​ចំ​នួន ​១​,​៧​​ពា​ន់​លា​ន​ដូ​ស​នៅ​ខែ​ ធ្នូម​​ន្រ្តីកម្មវិធី​​Cov​a​x​​ព្រួយ​បា​រ​ម្ភថា​ ​ប្រ​ទេ​ស​ខ្លះ​ នឹង​ត្រូវប្រឈម​នឹង​បញ្ហា​ទទួល​បាន​​​​វ៉ា​ក់​​សាំ​​​ង​​ភ្លាម​​​​​ៗ ដោយសារ​ការ​ដឹ​ក​ជ​ញ្ជូ​នយូ​រនិ​ង​កា​រ​ដឹក​ជ​ញ្ជូ​ន​មិ​នច្បា​ស់​លា​ស់​ ខណៈ​​ប្រ​​ទេ​ស​ខ្លះព​ន្យា​រពេ​​លកា​រ​រៀ​បចំ​​ធំៗមួយ​ចំនួន​។

លោកស្រី Lily Caprani ទី​ប្រឹ​ក្សា​ជា​​ន់​ខ្ព​ស់​រ​ប​ស់​អង្គ​កា​រ​យូ​នី​សេ​ហ្វ (UNICEF) មាន​ប្រ​សា​ស​ន៍​ថា​៖ «វា​មាន​ភាព​ងា​យស្រួ​ល​ជា​ងនៅ​ពេល​ ដែល​កម្មវិធី​នេះ​ បង្កើន​​ទំហំ​វ៉ាក់សាំង និង​ផ្គត់ផ្គង់​ឱ្យ​ថេរនិង​អាចកំណត់​ពេល​វេលា​​ព្យាករបាន​​»។

លោក Andrea Taylor អ្ន​ក​ស្រា​វជ្រា​វ​ ដែ​ល​សិ​ក្សាកា​រ​ចា​ក់​វ៉ា​ក់សាំ​ង​សក​ល​ ក៏​បាន​និយា​យដែរ​ថា៖ «កម្មវិធី​​ Covax ប្រៀប​បាន​នឹង​ការងារ​ក្រុម​ ដែ​ល​គ្មាន​​អ្នក​ដឹ​ក​នាំត្រឹម​ត្រូវ​។ អ្វី​ៗគ្រប់​យ៉ាង​ ដែ​ល​ពួកគេធ្វើ​ គឺ​យឺត​ជាង​ការ​រំពឹង​ទុក»៕