កាល​ពី​ថ្ងៃអង្គារ សកម្មជន​បេឡារុស​ម្នាក់​ ដែល​​​និរទេស​ខ្លួនទៅ​ប្រទេស​អ៊ុយក្រែន​ ត្រូវ​បាន​គេ​រក​ឃើញ​ថា លោក​បាន​​ព្យួរ​ក​នៅឧទ្យាន​ក្បែរ​ផ្ទះ​របស់​លោក។

លោក​​ Vitaly ​Shishov​ បាន​ដឹក​នាំ​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ Kyiv​ ដែល​ជួយ​ជនជាតិ​បេឡារុសត្រូវ​បាន​រាយការណ៍​ថា​ បាន​បាត់​ខ្លួនកាល​ពី​ថ្ងៃ​ទី​ ២ សីហា​​ ហើយលោក​មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញទេ​​។

​ប៉ូលិស​បាន​និយាយ​ថា​ ពួក​គេបា​ន​បើក​ការ​ស៊ើប​អង្កេត​ករណីព្រហ្មទណ្ឌ​ចំពោះ​ការ​សង្ស័យ​ឃាតកម្ម​រួម​ទាំង​ការ​ស៊ើប​អង្កេត​ពី​អ្នក​វាយ​ប្រហារ​ដែល​បាន​ព្យាយាម​បង្វែរ​ករណី​នេះ ​ទៅ​ជា​ការ​ធ្វើ​អត្តឃាត​ ឬ​យ៉ាង​ណា​?

តាម​ការរាយការណ៍​របស់​សារព័ត៌មាន​ NBC លោក​ Shishov​ ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ជាប់​ជា​និច្ច​ចាប់​តាំង​ពីលោក​បាន​ចាក​ចេញ​ពី​ប្រទេស​បេឡារុស​ កាល​ពីឆ្នាំ​មុន​ បន្ទាប់​ពីលោក​​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ លោក​ក៏​ត្រូវ​បាន​គេ​ធ្វើ​ការ​គំរាម​កំហែង​ផង​ដែរ​៕