កាល​ពី​ថ្ងៃ​អង្គារ ​តុលា​ការ​រដ្ឋបាល​លោក បៃដិន បាន​ចេញ​នូវ​ការ​ផ្អាក​ការ​បណ្តេញ​ចេញ​​​ថ្មី​ដែល​មាន​សុពល ភាព​រហូត​ដល់​ថ្ងៃ​ទី​ ៣​ ខែ​តុលា​។ ការ​ផ្អាក​នេះ ​ដូច​បទ​បញ្ជា​មុន​ដែរ​ ដោយ​មាន​ការ​​ផ្អាកការ​បណ្តេញ​ចេញពី​ផ្ទះ​ជួល​​​រយៈ​ពេល ​២ ​ខែ​។

ការ​ហាម​ឃាត់​ថ្មី​​លើ​​ការ​បណ្តេញ​ចេញ​នេះ​គឺ​អនុវត្ត​ទៅ​លើ​តំបន់​​ខ្លះ​នៃ​សហរដ្ឋ​អាមេរិក​ ដែល​កំពុង​ជួប​ប្រទះ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ ១៩ ច្រើន​។ បទ​បញ្ជា​ដដែល​នេះ​ បាន​បង្កើត​ឡើង​​ដោយ​​ការ​កើន​ឡើង​នៃ​វីរុស​កូវីដ ១៩ បំប្លែងថ្មី​ប្រភេទដែលតាបាន​​ចែង​ថា​ បើ​គ្មាន​បទ​បញ្ជា​នេះ​ទេ​ ការ​បណ្តេញ​ចេញ​នៅ​ក្នុង​តំបន់​ទំនង​ជា​ធ្វើ​ឱ្យ​ករណី​កាន់​តែ​ធ្ងន់​ធ្ងរឡើ​ង​ ។

បម្រាម​លើ​ការ​បណ្តេញចេញនេះ​ ​បាន​ផុត​កំណត់​នៅ​ថ្ងៃ​ទី​ ៣១ កក្កដា ​អាច​ធ្វើ​ឱ្យ​​មាន​ការ​ប៉ះ​ពាល់​ដល់​ជន​ជាតិ​អាមេរិក​ច្រើន​នាក់​លទ្ធភាព​ដែល​ម្ចាស់​ផ្ទះ​បណ្តេញ​ចេញ​ពី​ផ្ទះជួល​មាន​ច្រើន​ ប្រសិន​បើ​ពួក​គេ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​ឈ្នួល​ផ្ទះ៕