អង្គការសុខភាពពិភពលោក (WHO) កំពុងស្វែងរកមូលនិធិចំនួន​​១​១,​៥​​ពាន់​លា​ន​ដុ​ល្លារ​ជា​បន្ទាន់​ ដើម្បី​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​នឹ​ង​កា​រ​រីក​រា​ល​ដា​ល​នៃ​វីរុសកូវីដ ១៩។ នេះបើ​យោងតាម​​ សេចក្តី​ព្រា​ង​របា​យ​កា​រ​ណ៍មួ​យ​ ​ដែល​​សារព័ត៌មានរ៉យទ័រ​ទទួលបាន​​រំពឹងថា នឹងចេញនៅសប្តាហ៍នេះ ។

សាច់​ប្រា​ក់​មួ​យ​ភា​គ​ធំ​ ដែ​លត្រូ​វ​បា​នស្នើ​សុំ​ពី​ដៃ​គូ​រ​ប​ស់​អ​ង្គ​កា​រ​សុខ​ភា​ព​ពិ​ភ​ព​លោក​ គឺ​​ត្រូ​វ​កា​រ​ដើម្បី​ទិ​ញ​តេ​ស្ត​ អុកស៊ីហ្ស៊ែន​ ​និងម៉ាស់​នៅ​ក្នុ​ង​ប្រទេ​ស​ក្រី​ក្រ​ ។ ១ភាគ៤​ ​នៃ​ចំនួន​សាច់​ប្រាក់​សរុប​នេះ នឹង​ត្រូវ​ទិញ​វ៉ាក់​សាំ​ង​រាប់​រ​យ​លា​ន​ដូស សម្រា​ប់​​ទៅ​កន្លែង​ផ្សេងៗ​។ ឯកសារ​នេះ ​អា​ច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​នៅពេល​ក្រោយ​។

​ជា​លទ្ធ​ផល​ សេចក្ដី​សម្រេច​ក្នុ​ងឯក​សារ​បាន​ សម្រេច​កាត់​បន្ថ​យ​​កញ្ចប់​ទឹក​ប្រាក់​ជិត ៥ពា​ន់លា​ន​ដុល្លារ​នៃ​កា​រស្នើ​សុំ​ថ​វិ​កា​រប​ស់ខ្លួ​ន​។​ ប៉ុន្តែ អង្គភាព​ដដែល​នេះ​ នៅ​តែ​ត្រូ​វ​កា​រថវិកាប្រមាណ​ ១៦,៨ ពាន់​លាន​ដុ​​ល្លារ​ ​ស្ទើ​រ​តែ​ដូ​ច​អ្វី​ ដែ​ល​បា​នលើកឡើង ហើយ​មក​ទ​ល់​ពេ​ល​នេះ​ អង្គភាព​នេះ​ កំពុង​ត្រូវ​ការ​ទឹក​ប្រាក់​ ៧,៧ ពាន់​លាន​ដុល្លារ​ជាបន្ទាន់។

ឯកសារនេះបាន​លើក​ឡើង​​ថា៖ «ទឹក​ប្រាក់​ទាំង​នេះ​ គឺ​ត្រូវ​​ការ​ជាចាំបាច់​សម្រាប់​ទិញ​វ៉ាក់សាំង​ នៅ​ប៉ុន្មាន​ខែខា​ង​មុខ​នេះ បើ​មិន​ដូ​ច្នោះ​ទេ​ក​​ម្រិ​តការ​ចែក​ចាយ​​វ៉ាក់​សាំ​ង​នឹងគ្រប់​គ្រាន់​ឡើយ​​។

លោក TedrosAdhanom Ghebreyesus អគ្គនាយ​​កអ​ង្គ​កា​រ​សុ​ខ​ភា​ពពិ​ភ​ពលោក​ កាល​ពីសប្តា​ហ៍​មុ​ន បា​ន​និ​យា​យ​ថា​ ទឹក​ប្រាក់​ប្រមាណ ៧​,៧ ពាន់លានដុល្លារ ក៏​កំពុង​ត្រូ​វ​ការ​ជា​ប​ន្ទា​ន់​ ប៉ុន្តែ​​មិ​ន​បាន​ផ្ត​​ល់​ក្ដី​លម្អិត​ថា​តើ​នឹង​ត្រូវ​ការសម្រាប់​យក​ទិញ​វ៉ាក់​សាំង​ប៉ុន្មាន​ដូស​ឡើយ​៕