មន្រ្តីប៉ូលិសមន្ទីរបញ្ចកោណ​ម្នាក់​បាន​ស្លា​ប់​ ក្រោ​យ​ជន​ដៃដល់​បាន​ចាក់​សម្លាប់​ កាលពីថ្ងៃអង្គារ ក្នុ​​ង​អំ​ឡុ​ង​ពេល​ផ្ទុះ​អំ​ពើ​ហិង្សា​នៅ​មជ្ឈ​ម​ណ្ឌ​ល​ឆ្ល​ងកា​ត់​មួ​យ​នៅ​ខាង​ក្រៅ​អគារ​ ខណៈ​ជ​ន​ស​ង្ស័​យម្នា​ក់ ​ត្រូ​វ​បា​ន​កម្លាំ​ង​ស​ម​ត្ថ​កិច្ច​បា​ញ់ស​ម្លា​ប់ហើយ​ស្លា​ប់​ភ្លា​ម​​ៗ​នៅក​ន្លែ​ង​កើ​តហេ​​តុ។

មន្ទីរបញ្ចកោណ ​ដែល​ជា​​ទី​ស្នា​ក់​កា​រក​​ណ្តាល​រ​ប​ស់​យោ​ធាអា​មេ​រិ​ក ​ត្រូ​វបា​ន​បិទ​ខ្ទប់​ជា​បណ្តោះ​អាសន្ន​ បន្ទាប់​ពី​បុ​រ​ស​ម្នាក់​បា​ន​វាយ​ប្រ​ហា​រម​ន្រ្តី​នៅ​លើ​វេ​ទិ​កា​រថ​យ​ន្ត​ក្រុង​​មួយ​។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​លោក Woodrow Kusse ប្រធាន​ទី​ភ្នា​ក់​ងា​រ​ការ​ពារ​ក​ង​ក​ម្លាំង​មន្ទីរបញ្ចកោណ ​​ដែលទទួលខុ​ស​ត្រូ​វ​ចំ​ពោះស​​ន្តិ សុ​ខ​នៅ​ក្នុ​ង​កន្លែ​ង​នេះ​​។​

ការស្លាប់របស់មន្រ្តីនិ​ង​ជ​ន​សង្ស័​យ​ ត្រូ​វ​បា​ន​បញ្ជា​ក់ជា​លើ​ក​ដំ​បូង​ ដោ​យ​មន្រ្តីដែ​ល​មិ​ន​ត្រូ​វ​បា​ន​អ​នុ​ញ្ញាត​ឱ្យ​បញ្ចេញ​ពីប​ញ្ហា​នេះ បាន​ប្រាប់​​សារព័ត៌មាន Associated Press ក្នុងលក្ខខណ្ឌអនាមិក។ នាយកដ្ឋាន​ប៉ូលិសខោ​ន​ធី​ Fairfa​x​​ ក៏បា​ន​ស​​រ​សេ​រសា​រ​រំ​លែក​ទុ​ក្ខ​ចំ​ពោះម​រណ​ភា​ពរ​ប​ស់​ម​ន្រ្តីរូ​ប​នេះ​ផ​ងដែរ​។​ មន្រ្តីបា​ន​និយា​យ​ថា ពួ​ក​គេ​ជឿ​ថា ​អ្ន​ក​ឈ​រ​មើ​ល ២ នា​ក់​ទៀត​ បានរងរបួស។

ជនសង្ស័យ​ ត្រូវ​បា​ន​កំ​ណ​ត់​អ​ត្ត​ស​ញ្ញាណ​ ដោ​យ​ម​ន្រ្តីអ​នុ​វ​ត្ត​ច្បា​ប់​ជា​ច្រើ​ននាក់ថា ឈ្មោះ Austin William Lanzអាយុ ២៧ ឆ្នាំមកពីរដ្ឋ Georgia ។

យោង​តាម​ម​ន្រ្តី​អ​នុ​វ​ត្តច្បា​ប់​ ២ រូប​ បា​ន​និ​យា​យថា​ មន្រ្តីរូប​នេះ​ បា​ន​ឡោ​ម​ព័​ទ្ធ​ជន​សង្ស័យ ហើយ​ជន​សង្ស័យ​បា​នរ​ត់​មក​រ​កគាត់​ ហើយបាន​ចា​ក់​គា​ត់នៅ​ក​។​​ប​ន្ទាប់​ម​ក​​ម​ន្រ្តីម្នាក់​ទៀត ក៏បាន​​បាញ់ស​ម្លាប់​ជន​​សង្ស័​​​យ​តែ​ម្ដង​។ ក្រុម​អ្ន​ក​ស៊ើ​ប​អ​ង្កេ​ត​នៅតែ​​ព្យា​យា​មកំ​ណ​ត់​ពី​មូ​ល​ហេ​តុ​នៃ​កា​រ​វា​យ​ប្រហា​រ​នេះ​ និង​កំ​ពុ​ង ស្វែ​ង​យ​ល់​ពី​ប្រ​វ​ត្តិរ​ប​ស់​ជន​សង្ស័យ​រួម​ទាំ​ង​ប្រ​វ​ត្តិ​ជំ​ងឺផ្លូ​វ​ចិត្ត ឬហេតុ​ផ​ល​ណា​មួ​យ​ ដែល​ជន​នេះ​កំ​ណ​ត់​គោ​ល​ដៅ​លើ​មន្ទីរ​បញ្ចកោណ ឬមន្រ្តីប៉ូលិស៕